×

គូដ៏ជក់ចិត្តចំនួន៥គូ នឹងមកបង្ហាញនៅលើសង្វៀនគុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ថ្ងៃសៅរ៍នេះ

ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បានឈានចូលដល់សប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី២៣ ខែមីនានេះ ដែលមានគូពិសេសចំនួន ៥ គូ ត្រៀមបង្ហាញនៅលើសង្វៀន CNC ។

នៅថ្ងៃសៅរ៍នេះ គូដណ្ដើមប្រាក់លាន លោកមេទ័ពធំ សូត្រ ប៊ុនធី ប្រកួតជាមួយកែងរន្ទះជង្គង់ផ្លេកបន្ទោរ អ៊ិចស្ត្រា ស.សិរីឡាក់ ក្នុងប្រភេទ ៦៣.៥គីឡូក្រាម និងគូដណ្ដើមប្រាក់លានរវាងតោកំណាចដែនដីអ៊ីរ៉ង់ Alia Ghodratisaraskan ប្រកួតជាមួយកែងទារលោហិត គងណាផា ស៊ីមុងឃុន ក្នុងប្រភេទ ៦៥គីឡូក្រាមដូចគ្នា។

ចំណែក៣គូពិសេសៗផ្សេងទៀត រួមមាន កីឡាករ ម៉ាន់ សុវណ្ណឌី ប្រកួតជាមួយ ពេជ្រ ម៉ាណែត ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម, ចាំ សិលា ប្រកួតជាមួយ រិទ្ធី វីរៈ ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ខណៈ ជុន រឿងសារ៉ូត តតាំងជាមួយ ធន់ បុរី ក្នុងប្រភេទ ៥៤ គីឡូក្រាម។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។

ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង