“អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” ការប្រកួតដ៏ធំដើម្បីរង្វាន់កាន់តែធំ ត្រូវបានប្រកាសជាផ្លូវការ!

ភ្នំពេញ៖ សន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយទៀត ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតមួយ ដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀតគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី។

អ្នកគាំទ្រគុនខ្មែរទាំងអស់ ពិតជានៅចាំកម្មវិធីប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ដែលមានការបែងចែកអ្នកប្រយុទ្ធជាពីរក្រុម ធ្វើការប្រកួតស្វែងរកជើងឯកប្រចាំក្រុមនីមួយៗ រួចជើងឯកទាំងពីរ ត្រូវប៉ះគ្នាម្តងទៀត ដើម្បីក្លាយជា “ជើងឯក” ប្រចាំកម្មវិធី។ ឥឡូវនេះ គោជល់ បានបង្កើតនូវព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយទៀត ដែលកាន់តែជក់ចិត្ត កាន់តែរំភើប ជាមួយឆាកប្រយុទ្ធកាន់តែស្រួចស្រាល់ និងរង្វាន់កាន់តែធំគឺ “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក”!

កំពូលកីឡាករជើងខ្លាំង ៨រូប ត្រូវបានជ្រើសរើស រួចបែងចែកជាពីរក្រុម ដើម្បីប្រយុទ្ធដណ្តើមតំណែងជាជើងឯកនៅក្នុងក្រុមរៀងៗខ្លួន។ ហើយនៅចុងបញ្ចប់ ជើងឯកនៃក្រុមនីមួយៗ នឹងត្រូវប្រកួតគ្នាដើម្បីក្លាយជាជើងឯកនៃកម្មវិធីនេះ និងមានសិទ្ធិប្រកួតនៅក្នុងវគ្គដ៏ពិសេសមួយទៀត។ គួរបញ្ជាក់ផងដែរថា កីឡាករ ៤ រូបចុងក្រោយក្នុងចំណោមអ្នកប្រយុទ្ធទាំង ៨ នឹងត្រូវផ្តល់រង្វាន់ទៅតាមលំដាប់លេខរៀងដែលរួមមាន ខ្សែក្រវាត់ជើងឯកមួយ ពានមួយគ្រឿង និងទឹកប្រាក់ ៥.០០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ២.០០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ១.៥០០ ដុល្លារ, ពានមួយគ្រឿង និងទឹកប្រាក់ ១.០០០ ដុល្លារ។
ជើងឯករកឃើញហើយ តែការប្រកួតមិនទាន់ដល់ទីបញ្ចប់នៅឡើយ! ឃីម បូរ៉ា ដែលជាកីឡាករជើងឯកខ្សែក្រវាត់គោជល់មួយរូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតជាមួយជើងឯកដែលទើបរកឃើញថ្មីៗ ហើយមួយប្រកួតចុងក្រោយនេះ នឹងសម្រេចថាតើនរណាគឺជា “កំពូលជើងឯក”។ កំពូលជើងឯក នឹងទទួលបានខ្សែក្រវាត់មួយទៀត រួមជាមួយពានមួយគ្រឿង និងទឹកប្រាក់ ៥.០០០ ដុល្លារ ខណៈភាគីម្ខាងទៀតទទួលបានពានមួយគ្រឿង និងទឹកប្រាក់ ២.០០០ ដុល្លារ។

ភាពអស្ចារ្យនៅតែបន្ត! កំពូលជើងឯក នឹងមានសុពលភាពរយៈពេលមួយឆ្នាំ ឬដល់ពេលមានការប្រកួតជាថ្មី ហើយខ្សែក្រវាត់នឹងត្រូវប្រគល់ត្រឡប់មកកម្មវិធីវិញ។ កំពូលជើងឯក នឹងត្រូវបានឆ្លាក់ឈ្មោះនៅលើខ្សែក្រវាត់នេះ ដើម្បីជាការផ្តល់កិត្តិយសឱ្យសមនឹងងារជា “កំពូលជើងឯក” នេះ។

មិនខុសពីពេលកន្លងមក ដើម្បីបន្តលើកតម្កើង និងផ្សព្វផ្សាយកីឡាគុនខ្មែរទៅដល់អ្នកគាំទ្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោក គោជល់ តែងតែដាក់បញ្ចូលនូវការប្រកួតមិត្តភាព ដែលមិនត្រឹមតែសម្រាប់ការទស្សនារបស់អ្នកគាំទ្រប៉ុណ្ណោះទេ តែក៏ដើម្បីផ្តល់ការគាំទ្រដល់កីឡាករដែលមានស្មារតីប្រយុទ្ធឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព តាមរយៈកម្មវិធីប្រដាល់គុនខ្មែររបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ក្រោមកិច្ចសហការយ៉ាងរឹងមាំជាមួយសហព័ន្ធគុនខ្មែរ។

សូមតាមដានទស្សនាគាំទ្រកម្មវិធីប្រដាល់ដ៏កក្រើកបំផុតនៅកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ តទៅ។ គ្រប់ការប្រកួតទាំងអស់ នឹងត្រូវផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ ស៊ីអិនស៊ី និងហ្វេសប៊ុកផ្លូវការ Red Bull Cambodia ចាប់ពីម៉ោង ៦ ល្ងាចតទៅ!

ក្រៅពីការប្រកួតដ៏កក្រើក ភេសជ្ជៈប៉ូវកម្លាំង គោជល់ ក៏នាំមកនូវរង្វាន់មិនធម្មតាផងដែរ! ក្រុមហ៊ុននឹងផ្សាយផ្ទាល់អំពីការចាប់លេខសំណាងនៅថ្ងៃសុក្រ ២ មេសា ២០២១។ អ្នកមានលេខសំណាង ៨ខ្ទង់ នឹងឈ្នះទឹកប្រាក់រហូតដល់ ១០.០០០ ដុល្លារ។ លើសពីនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្ថែមនូវឱកាសឈ្នះរង្វាន់សម្រាប់អ្នកដែលមានលេខសំណាង ២ខ្ទង់ ដែលនឹងឈ្នះទឹកប្រាក់ ១ ដុល្លារ ពីការចាប់លេខសំណាងលើកទីមួយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយអ្នកឈ្នះ អាចបើករង្វាន់ពីហាងណាមួយ ដែលមានលក់ភេសជ្ជៈប៉ូវកម្លាំងគោជល់ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១!! ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.