FA Cup ៖ តើក្រុមតោខៀវ Chelsea ឬក្រុមមេឃខៀវ Manchester City ដែលនឹងអាចបន្តក្តីសុបិនឈ្នះពានរង្វាន់ពីរក្នុងរដូវកាលនេះ?

អង់គ្លេស៖ ក្តីសុបិនទ្វេដងនឹងទទួលបានពានរង្វាន់ក្របខណ្ឌក្នុងស្រុក និងប្រចាំទ្វីប UEFA Champions League នឹងបញ្ចប់សម្រាប់ក្រុមតោខៀវ Chelsea ឬក្រុមមេឃខៀវ Manchester City នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមទាំងពីរនឹងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រាត្រីថ្ងៃសៅរ៍ វេលាម៉ោង១១៖៣០នាទី (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Wembley ។

ក្លិបទាំងពីរបានកក់កៅអីរបស់ពួកគេនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍នេះ ខណៈដែលក្រុមកីឡាកររបស់លោកគ្រូបង្វឹក Tuchel បានយកឈ្នះ Porto ក្នុងលទ្ធផលបច្ចេកទេស ២-១ ស្របពេលដែលក្រុមកីឡាកររបស់លោកគ្រូបង្វឹក Pep Guardiola បានបញ្ចប់ដោយទទួលបានជោគជ័យក្នុងលទ្ធផលបច្ចេកទេស ៤-២ សរុបទាំងពីរជើង លេងទល់នឹងក្រុម Borussia Dortmund ។

ក្រុមតោខៀវ Chelsea មានគោលបំណងដើម្បីធ្វើឱ្យមានការប្រកួតដែលល្អប្រសើរមួយនៅក្នុងពានរង្វាន់ FA Cup បន្ទាប់ពីចាញ់ក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន ខណៈដែលក្រុមមេឃខៀវ Manchester City ត្រូវបានក្រុមកាំភ្លើងធំយកឈ្នះក្នុងដំណាក់កាលនេះដូចគ្នា កាលនោះគឺនៅក្នុងការប្រកួតនៅរដូវកាល ២០១៩-២០ ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Chelsea ៣-២ Manchester City ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.