×

ខ្លឹមសារសំខាន់ៗពីសន្និសីទសារព័ត៌មានស្វាគមន៍ Leo Messi ចូលរួមជាមួយជាមួយ PSG

Leo Messi បានថ្លែងថា៖ “ការចាកចេញពីក្លិប Barcelona ពិតជាពិបាកខ្លាំងណាស់។ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយ Paris Saint-Germain ដែលជាក្លិបកំពូលមួយដែលមានមហិច្ឆតាខ្ពស់។ ពួកគេមានភាពរហ័សរហួននិងហ្មត់ចត់ក្នុងការចរចាភ្លាមៗ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្លិប Barcelona កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន”។

 

កីឡាករថ្មីរបស់ Paris Saint-Germain ដែលពាក់អាវលេខ៣០ ក៏បានឆ្លើយសំណួរដែលទាក់ទងជាមួយនឹង Mbappe និង Neymar ផងដែរថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ វាពិតជាអស្ចារ្យមែនទែន។ ក្រុមកីឡាករ Paris Saint-Germain ល្អៗណាស់ពិតជាមិនគួរឱ្យជឿ ហើយខ្ញុំពិតជាចង់ហ្វឹកហាត់និងប្រកួតប្រជែងឥឡូវនេះ ព្រោះខ្ញុំនឹងបានលេងជាមួយកីឡាករឆ្នើមៗ។ វាគឺជាបទពិសោធមិនគួរឱ្យជឿ”។

 

ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយថា៖ “ខ្ញុំគិតថាអ្នករាល់គ្នាដឹងថាអនាគតរបស់ Kylian Mbappe គឺជាអ្វីហើយ គាត់គឺជាអ្នករស់នៅក្រុងប៉ារីស។ Mbappe បាននិយាយថា គាត់ចង់បានក្រុមដែលមានការប្រកួតប្រជែង ហើយគ្មានអ្វីល្អជាងក្រុមនេះទេ ឥឡូវនេះគាត់គ្មានលេសអ្វីផ្សេងទៀតទេ”។

លោក Nasser Al Khelaifi បានបន្ថែមថា៖ “យើងអនុវត្តតាមបទបញ្ជាការប្រកួតប្រជែងហិរញ្ញវត្ថុដោយយុត្តិធម៌ តាំងពីថ្ងៃទី១មកម្ល៉េះ។ មុនពេលយើងធ្វើអ្វីមួយ ក្រុមហិរញ្ញវត្ថុរបស់យើងត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង។ យើងមានសមត្ថភាពក្នុងការចុះហត្ថលេខាយក Messi ដោយស្របតាមការប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ ហើយយើងនឹងធ្វើតាមច្បាប់ជានិច្ច”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង