×

ព័ត៌មានសំខាន់មួយចំនួន ដែលអ្នកគាំទ្របាល់ទាត់នៅកម្ពុជាអាចចង់ដឹងពីក្រុមជម្រើសជាតិនៅបារ៉ែន

ក្រុមការងារកីឡាករ CBS SPORT បានសួរទៅកាន់មន្រ្ដីសារព័ត៌មានដែលទៅជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅបារ៉ែន ដែលពួកគាត់បានជួយឆ្លើយសំណួរខ្លះៗ ដែលអាចជាព័ត៌មានសំខាន់មួយចំនួនសម្រាប់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា។

ទាក់ទង់នឹងអាកាសធាតុនៅបារ៉ែន មិនមែនជាបញ្ហាចោទឡើយ នៅពេលថ្ងៃអាចក្ដៅបន្ដិចដែលជាមធ្យមក្នុងចន្លោះ៣៣ទៅ៣៤អង្សាសេ ហើយនៅពេលយប់គឺមិនត្រជាក់ពេកទេ។

ចំពោះបញ្ហាម្ហូបអាហារវិញ ក្រុមការងារបានត្រៀមចំណីអាហារពីប្រទេសកម្ពុជាមកជាមួយដើម្បីបន្ថែមនឹងម្ហូបអាហារដែលរៀបចំដោយសណ្ឋាគារ។ បងស្រីដែលជាជនជាតិខ្មែរធ្វើការនៅបារ៉ែនដែលកាលមុនបានមកជួយរឿងម្ហូបអាហារ បានមកជួបសំណេះសំណាលជាមួយក្រុមការងារយើងផងដែរ។ ខណៈពេលមិនមានចុងភៅខ្មែរដូចមុន តែក្រុមការងារបានពិភាក្សាជាមួយសណ្ឋាគារដោយជ្រើសរើសម្ហូបអាហារសម្រាប់កីឡាករ គឺល្អសម្រាប់កីឡាករ ហើយស្រដៀងម្ហូបអាហារនៅប្រទេសកម្ពុជា។

ក្នុងការធ្វើដំណើរក្នុងការចល័តទៅហ្វឹកហាត់ និងទៅចូលរួមប្រកួតក្នុងប្រទេសបារ៉ែន គឺប្រើប្រាស់រថយន្តធំចំនួនពីរគ្រឿងផ្សេងគ្នា។ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងប្រឹងប្រែងអស់ពីសមត្ថិភាពដើម្បីស្វែងរកលទ្ធផលវិជ្ជមានត្រលប់មកវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង