
Liam Rosenior បានអំពាវនាវឱ្យដាក់ពិន័យបម្រាមពេញមួយជីវិតពីបាល់ទាត់ចំពោះបុគ្គលណា ដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើរើសអើងជាតិសាសន៍ បន្ទាប់ពីមានការចោទប្រកាន់ថ្មីៗពាក់ព័ន្ធនឹង Vinícius Júnior។ គ្រូបង្វឹក Chelsea រូបនេះបាននិយាយថា វិស័យបាល់ទាត់ត្រូវតែមានជំហររឹងមាំ និងមិនអត់ឱនចំពោះបញ្ហានេះ ដោយបញ្ជាក់ថា ហេតុការណ៍ ដែលកើតឡើងជាបន្តបន្ទាប់បង្ហាញថា ការពិន័យបច្ចុប្បន្នមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ទៀតទេ។
Rosenior បានបន្ថែមថា អំពើរើសអើងជាតិសាសន៍ កំពុងបំផ្លាញទាំងកីឡាករ និងកេរ្តិ៍ឈ្មោះរបស់កីឡាបាល់ទាត់ទាំងមូល ហើយអាជ្ញាធរបាល់ទាត់គួរត្រូវធ្វើលើសពីការផាកពិន័យ ឬការព្យួរបណ្តោះអាសន្ន។ គាត់បានលើកឡើងថា ការហាមឃាត់ចូលកីឡដ្ឋាន និងសកម្មភាពពាក់ព័ន្ធនឹងបាល់ទាត់ជារយៈពេលពេញជីវិត គួរត្រូវបានពិចារណាដោយម៉ត់ចត់ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មានកំហុស ហើយបានពណ៌នាអំពើរើសអើងថា ជាបញ្ហា “មិនគួតអត់ឱនទេ” ដែលត្រូវចាត់វិធានការណ៍ជាដាច់ខាត។
ការអធិប្បាយនេះកើតឡើងក្នុងពេលដែលមានការពិភាក្សាថ្មីៗទូទាំងអឺរ៉ុបអំពីរបៀបដែលស្ថាប័នគ្រប់គ្រងដោះស្រាយករណីអំពើរើសអើង ជាពិសេសក្នុងករណីពាក់ព័ន្ធនឹងកីឡាករល្បីៗ។ ជំហររបស់ Rosenior បានបង្កើនសម្ពាធលើលីគ និងសហព័ន្ធនានា ឲ្យពិនិត្យឡើងវិញនូវប្រព័ន្ធវិន័យរបស់ពួកគេ ខណៈដែលអ្នកគាំទ្រ និងអង្គការប្រឆាំងអំពើរើសអើងជាច្រើនបានគាំទ្រឱ្យមានការពិន័យតឹងរ៉ឹងជាងមុន ដើម្បីការពារកីឡាករ និងរក្សាកិត្តិយសនៃវិស័យបាល់ទាត់៕
