×

រឿងរ៉ាវសំខាន់ៗដែលបានកើតឡើងត្រឹមសប្តាហ៍ទី៣ ក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាល ២០២១-២០២២

ត្រឹមសប្តាហ៍ទី៣នេះ ក្រុម Tottenham Hotspur បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងពិន្ទុក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាល ២០២១-២០២២។ រឿងដែលគួរឱ្យចាប់បំផុត គឺថាក្រុម Tottenham Hotspur មាន៩ពិន្ទុដោយការជ័យជម្នះទាំងបីប្រកួតជាប់ៗគ្នា មិនមានគ្រាប់បាល់របូតឡើយ ហើយបីប្រកួតនេះ គ្រាប់ជ័យជម្នះមានតែមួយគ្រាប់ៗប៉ុណ្ណោះ ក្នុងនោះ Heung-Min Son (ពីរប្រកួត ពីរគ្រាប់) និង Dele Alli (១គ្រាប់)។ បន្ថែមពីនេះកីឡាករ Son Heung-Min អាចរកគ្រាប់បាននៅក្នុងការប្រកួតទី២០០របស់ខ្លួននៅ Premier League។

ភាគហ៊ុនរបស់ក្លិបបិសាចក្រហម Manchester United បានកើនឡើង៨ភាគរយ បន្ទាប់ពីក្លិប បានបញ្ជាក់ពីការវិលត្រឡប់មកវិញរបស់កំពូលកីឡាករគឺ Cristiano Ronaldo។ កីឡាករ Raphael Varane បង្ហាញខ្លួនលើកដំបូងឱ្យក្រុមបិសាចក្រហម ខណៈពេលដែលក្រុមបិសាចក្រហម ឈ្នះការប្រកួតដោយមិនមានរបូតគ្រាប់បាល់ឡើយ។

ចំណែកឯកីឡាករ Mason Greenwood រកបានបីគ្រាប់ ហើយត្រឹមសប្ដាហ៍ទីបីនេះ (មួយប្រកួត រកបានមួយគ្រាប់)។ កីឡាករ Mason Greenwood បានធ្វើការគោរពរឭកដល់តារាភាគយន្ដល្បីឈ្មោះ Chadwick Boseman (Wakanda ដែលបានស្លាប់កាលពីឆ្នាំមុន ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០) នៅពេលខ្លួនអបអរគ្រាប់បាល់ជ័យជម្នះដែលបានស៊ុតចូលឱ្យក្រុមបិសាចក្រហម។

ក្រុម Manchester United បានបំបែកកំណត់ត្រារបស់ក្រុមកាំភ្លើងធំ Arsenal ក្លាយជាក្រុមដែលមិនទាន់ស្គាល់លទ្ធផលចាញ់នៅការប្រកួតលេងក្រៅដីយូរជាងគេបំផុតនៅក្របខណ្ឌ Premier League (២៨ប្រកួតជាប់ៗគ្នា)។ គួររឭកផងដែរថា ក្រុមកាំភ្លើងធំ Arsenal កាលពីរដូវកាល ២០០៣-២០០៤ ជាក្រុមដែលមិនស្គាល់លទ្ធផលចាញ់នៅការប្រកួតលេងក្រៅដីយូរជាងគេរហូតដល់២៧ប្រកួតជាប់ៗគ្នា។

ក្រុម Manchester City បានដាក់បង្ហាញរូបសំណាករបស់ David Silva និង Vincent Kompany នៅឯកីឡដ្ឋាន Etihad មុនការប្រកួតរបស់ពួកគេទល់នឹង Arsenal ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង