×

Darwin Nunez ស៊ុត 4 គ្រាប់ដើម្បីផ្អាកការចំអកនៅលើបណ្ដាញសង្គម

ទីបំផុត ខ្សែប្រយុទ្ធ Dawin Nunez បានធ្វើឱ្យអ្នករិះគន់ខ្លួនមានការស្ងប់ស្ងាត់ នៅពេលដែលគេបានស៊ុតបញ្ចូលទី 4 គ្រាប់ក្នុង 45 នាទី សម្រាប់ការប្រកួតដែល Liverpool ឈ្នះ RB Leipzig ក្នុងលទ្ធផល 5-0 នៅប្រទេសអាល្លឺម៉ង់ កាលពីយប់មិញ។

ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយដែលបានផ្ទេរពី Benfica ក្នុងតម្លៃ 64 លានផោន ត្រូវបានរិះគន់ចំពោះការបង្ហាញខ្លួនទល់នឹង Manchester United និង Crystal Palace ។ ភ្លាមៗ គេបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Twitter ដើម្បីឆ្លើយតបនឹងមតិទាំងនោះ ថា សមត្ថភាពរបស់ខ្លួននឹងត្រឡប់មកវិញ។

បន្ទាប់ពីជ័យជម្នះលើ RB Leipzig ខ្សែប្រយុទ្ធរបស់ Liverpool បានបង្ហោះជាថ្មីថា វាជារាត្រីដ៏គួរឱ្យចងចាំរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង