×

Nottingham Forest ចុះហត្ថលេខាជាមួយអតីតខ្សែបម្រើ Manchester United

អតីតខ្សែបម្រើបម្រើរបស់ Manchester United កីឡាករ Jesse Lingard បានបញ្ចប់ការផ្ទេរទៅកាន់ក្លិប Nottingham Forest ដោយមិនមានតម្លៃខ្លួន។

កីឡាករវ័យ 29 ឆ្នាំ ដែលជាប់ជម្រើសជាតិអង់គ្លេសចំនួន 32 លើក បានក្លាយជាកីឡាករទី 11 ដែលបានទិញចូល របស់ Forest បន្ទាប់ពីពួកគេ បានឡើងទៅក្របខណ្ឌ Premier League ។

Lingard បានចាកចេញពី Man Utd បន្ទាប់ពីរស់នៅជាង 20 ឆ្នាំនៅក្លិប នៅពេលដែលកិច្ចសន្យារបស់គាត់ ផុតសុពលភាពនៅចុងខែមិថុនាកន្លងទៅ។ Forest មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យារបស់ Lingard ទេ។

គេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ West Ham ដែលធ្លាប់ខ្ចីជើងក្នុងរដូវកាល 2020-21 ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុង 16 ប្រកួត។

Lingard ជាកីឡាករទី 2 របស់ Man Utd ដែលបានចូលរួម Forest បន្ទាប់ពីអតីតមិត្តរួមក្រុម Manchester United ពោលគឺអ្នកចាំទី Dean Henderson ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង