កីឡាករក្លិប Chelsea ត្រឡប់មកហ្វឹកហាត់ ខណៈ Premier League កាន់តែខិតជិត ការបើកការប្រកួតវិញ

អង់គ្លេស៖ កីឡាករក្លិប Chelsea បានវិលត្រឡប់ទៅកាន់ការហ្វឹកហាត់វិញ ខណៈក្របខ័ណ្ឌ Premier League កាន់តែខិតជិត ការបើកការប្រកួត ដើម្បីបញ្ចប់រដូវកាល 2019-20។
ការហ្វឹកហាត់របស់កីឡាករក្លិបតោខៀវនេះ នៅតែធ្វើឡើង បើទោះជា ស្ថាប័នលីគកំពូលអង់គ្លេស ទើបតែរកឃើញ ករណីថ្មី ៦ករណី នៃការឆ្លងកូវីដ១៩ ទៅលើកីឡាករ , បុគ្គលិក , និងជំនួយការគ្រូបង្វឹកមកពីក្លិប Watford និង Burnley ក្តី។
អ្នកចាត់ការ Frank Lampard និងកូនក្រុមរបស់លោក បានចាប់ផ្តើមហ្វឹកហាត់កាលពីរសៀលថ្ងៃអង្គារ ហើយរំពឹងថា នឹងធ្វើឡើងចំនួន២វគ្គនៅថ្ងៃពុធនេះ។
កាលពីថ្ងៃចន្ទ Premier League បានបើកភ្លើងខៀវ ឱ្យក្លិបទាំងអស់ហ្វឹកហាត់វិញ តែត្រូវបំបែកជាក្រុមតូចៗ។
សូមបញ្ជាក់ថា ដោយសារការផ្ទុះឡើងនៃកូវីដ១៩ Premier League ត្រូវបានផ្អាកតាំងពីថ្ងៃទី១៣ ខែមីនាមក ក្រោយដំណើរការបាន ២៩សប្តាហ៍ ។ ក្រុម Liverpool ជាអ្នកឈរកំពូលតារាងដោយមាន ៨២ពិន្ទុ ឃ្លាតពីក្រុមលេខ២ Man City ដល់ទៅ ២៥ពិន្ទុ។ ចំណែកឯ ក្រុម Chelsea នៅលេខ៤ មាន៤៨ពិន្ទុ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.