Real Madrid ប្រមូលផ្តុំកីឡាករហ្វឹកហាត់ ជាក្រុមលើកដំបូង ចាប់តាំងពី អសកម្មភាពដោយសារកូវីដ១៩

អេស្ប៉ាញ៖ Real Madrid បានប្រមូលផ្តុំកីឡាកររបស់ខ្លួន មកហ្វឹកហាត់ជាក្រុម ជាលើកដំបូង ចាប់តាំងពីអសកម្មភាពដោយសារកូវីដ១៩ តាំងពីខែមីនាមក។
ការហ្វឹកហាត់នេះ គឺជាការត្រៀមខ្លួនរបស់កីឡាករក្លិបអធិរាជស ក្នុងការឆ្ពោះទៅកាន់ការវិលត្រឡប់មកវិញនៃការប្រកួតនៅខែមិថុនា។
ការហ្វឹកហាត់នេះ ត្រូវធ្វើឡើងដោយកីឡាករ ត្រូវធ្វើតេស្តរកមេរោគសិន ហើយការហាត់ជុំគា្នជាក្រុមនេះ ក៏មិនលើសពីគ្នា១០នាក់ដែរ។
ខ្សែបម្រើ Eden Hazard ដែលអវត្តមាន បន្ទាប់ពីរងរបួសកជើងដែលត្រូវការវះកាត់កាលពីខែមីនាមកនោះ ក៏ត្រូវឃើញមានវត្តមានឡើងវិញ ដោយបង្ហាញស្ថានភាពល្អប្រសើរក្នុងការហ្វឹកហាត់របស់គេនេះ។
អាជ្ញាធរអេស្ប៉ាញ បានផ្តល់ភ្លើងខៀវ ឱ្យមានសកម្មភាពកីឡាជាក្រុមវិញ បន្ទាប់ពីការរាតត្បាតនៃកូវីដ១៩ ហាក់ត្រូវគ្រប់គ្រងបាន ហើយពួកគេបានឈានដល់ដំណាក់កាលចុងក្រោយនៃផែនការទាំង ៤របស់លីគ ដើម្បីវិលទៅរកការប្រកួត។
គណៈកម្មាធិការរៀបចំការប្រកួត La Liga រំពឹងថា ពួកគេអាចដំណើរការចប់ចុងចប់ដើម នូវការប្រកួតនៅសល់១១ប្រកួតចុងក្រោយ ដោយលេងនាទីលានទទេ ចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា តទៅ ប៉ុន្តែក៏ត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋាភិបាលសិនដែរ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.