អ្នកប្រដាល់ហ្សកដានី ហ្វឹកហាត់នៅលើដំបូលផ្ទះ ដើម្បីត្រៀមព្រឹត្តការណ៍ អូឡាំពិក

ហ្សកដានី៖ បងប្អូន និងមិត្តភក្តិអ្នកប្រដាល់ ហ្សកដានី Hussein និង Zeyad Ashish បានចំណាយពេលរបស់ពួកគេនៅលើដំបូលផ្ទះ ដើម្បីហ្វឹកហាត់បន្ទាប់ ពីមានវិធានការស្ថិតនៅក្នុងផ្ទះ ដោយរដ្ឋាភិបាល ហ្ស៊កដានី បានហាមប្រជាជន មិនឱ្យទៅកាន់ទីប្រជុំជន ជាពិសេសពួកគេមិនឱ្យ ទៅកន្លែងហាត់ប្រាណបាន។
អ្នកទាំងពីរហ្វឹកហាត់នៅក្នុងផ្ទះ តាមគោលការណ៍រដ្ឋាភិបាលប្រមាណពីរខែមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង Covid19 ដែលជាហេតុធ្វើឱ្យខកខានសកម្មភាពកីឡាទាំងអស់។
ព្រឹត្តកាណ៍ការអូឡាំពិកដែលគ្រោងនឹងចាប់ផ្តើមនៅខែកក្កដាឆ្នាំនេះ ត្រូវបានពន្យាពេលដល់ថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាត Covid19។
សូមបញ្ជាក់ផងដែរថា ការបង្ហាញខ្លួនរបស់ Hussein សម្រាប់អូឡាំពិកនេះ ជាលើកទីពីរ ក្នុងអាជីពរបស់គាត់ ហើយនេះជាលើកទី ១ ហើយដែលប្រទេសនេះ មានអត្តពលិក ៥ រូបដែលមានសមត្ថភាពចូលរួមប្រកួតកីឡាអូឡាំពិកក្នុងការប្រកួតតែមួយ។

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.