ខ្សែបម្រើ Callum Hudson-Odoi ត្រឡប់មកហ្វឹកហាត់វិញ ក្រោយត្រូវបានដោះលែងពីការឃុំខ្លួន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Chelsea កីឡាករ Callum Hudson Odoi ត្រូវបានគេ ប្រទះឃើញមកហ្វឹកហាត់នៅឯទីលានរបស់ក្លិបវិញហើយ។
កីឡាករវ័យ ១៩ឆ្នាំ ទើបតែត្រូវបានប៉ូលីសនៅប្រទេសអង់គ្លេស ដោះ លែងវិញ ដើម្បីរង់ចាំការស្រាវជ្រាវជាបន្ត។
Odoi កំពុងតែជាប់សង្ស័យលើករណីរំលោភបំពាន និងប្រើហិង្សា បន្ទាប់ពីនារីម្នាក់ដែលបានមកជប់លៀងនៅផ្ទះរបស់ខ្លួន បានធ្វើការចោទប្រកាន់។
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអង់គ្លេសមួយនេះ ត្រូវបានប៉ូលីសនៅប្រទេសអង់គ្លេសចាប់ឃាត់ខ្លួន នៅផ្ទះរបស់រូបគេផ្ទាល់ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
Callum Hudson-Odoi គឺជាកីឡាករអង់គ្លេសម្នាក់ ដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ មុនពេលលីគបាល់ទាត់អង់គ្លេស ត្រូវប្រកាសផ្អាកជាផ្លូវការ កាលពីខែមីនា។ ប៉ុន្តែក្រោយមក គេក៏បានជាសះស្បើយ ហើយត្រូវនៅតែក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពសុខភាព៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.