លន បញ្ញា បន្តប៉ះអ្នកខ្លាំងដោយត្រូវជួបកីឡាករគុនខ្មែរ យ៉េន ឌីណា

ភ្នំពេញ៖ បន្ទាប់ពីផ្តួលកីឡាករ ឡុង សំណាង ត្រឹមទឹក៣ក្នុងការប្រកួតកាលពីសប្តាហ៍មុនអ្នកប្រដាល់គុនខ្មែរវ័យក្មេង លន បញ្ញា បន្តប៉ះជើងខ្លាំងប្រចាំប្រទេសដែលបំបាក់កីឡាករខ្លាំងៗជាច្រើនគឺ យ៉េន ឌីណា ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ថ្ងៃសៅរ៍ សប្តាហ៍នេះ ។

កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា ការប៉ះកីឡាករល្អៗ រូបគេពេញចិត្តនឹងប្រកួត ដោយមិនក្លាចរអា ពីព្រោះធ្វើ ឱ្យយើងមានសមត្ថភាពកាន់តែឡើងទៅខាងមុខ។ សម្រាប់ការប្រកួតនេះរូបគេនៅតែត្រៀមបានល្អ ។

លន បញ្ញា បន្ថែមថា មិនមានអារម្មណ៍ខ្លាចរអាអ្វីនោះទេ ពីព្រោះធ្លាប់ប៉ះជើងខ្លាំងច្រើននាក់មកហើយដូចជា ផល សោភ័ណ្ឌ , ឡៅ ចិត្រា , សួន ចាន់នី និង មឿន សុខហ៊ុច និងចុងក្រោយទើបឈ្នះ ឡុង សំណាង ប៉ុន្តែយ៉ាង យ៉េន ឌីណា ជាកីឡាករមានក្បាច់ល្អ ម្នាក់ដែលមិនទាន់មាននរណាឈ្នះគេបានឡើយ ។

សូមបញ្ជាក់ថា លន បញ្ញា នឹងត្រូវប៉ះកីឡាករ យ៉េន ឌីណា ជាលើកដំបូង ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០២០ នេះ ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ដែលចាប់ផ្តើមប្រកួតពីម៉ោង ៨ និង ៣០ នាទីព្រឹក នឹងមានផ្សាយផ្ទាល់តាម CTN CNC និង MYTV ៕

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.