×

ព្យាករPL៖ គូពិសេសSpursប្រកួតទល់នឹងMan Utd ផ្សាយបន្តផ្ទាល់នៅCTNយប់នេះ

Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវ Manchester United ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ២:១០នាទីរំលងអធ្រាត្រយប់នេះតទៅ។

លោក Ryan Mason បានក្លាយជាគ្រូបង្វឹកបណ្ដោះអាសន្នសម្រាប់ Spurs បន្ទាប់ពីលោក Cristian Stellini ត្រូវបានបណ្ដេញចេញ ក្រោយការចាញ់យ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ Newcastle United ដោយលទ្ធផល ៦-១ ។ ចំណែក Man Utd បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup តាមរយៈការស៊ុតបាល់ប៉េណាល់ទីទល់នឹង Brighton ។

Spurs នឹងគ្មាន Emerson Royal, Ryan Sessegnon, Yves Bissouma និង Rodrigo Bentancur ខណៈដែល Hugo Lloris ក៏មានការសង្ស័យផងដែរ បន្ទាប់ពីរងរបួសនៅក្នុងការចាញ់ Newcastle ។ Lucas Moura អាចចូលលេងបាន បន្ទាប់ពីបានជាប់បម្រាម ៣ប្រកួតរួចរាល់។

Scott McTominay អាចនឹងត្រឡប់មកជួយ Man Utd បន្តាប់ពីមានរបួសបន្តិចបន្តួច។ Raphael Varane មិនទាន់អាចត្រឡប់មកវិញ ខណៈ Bruno Fernandesមានបញ្ហាកជើង ក្នុងការឈ្នះ Brighton ។ Alejandro Garnacho មិនទាន់អាចត្រឡប់មកវិញទេ។ ចំណែក Lisandro Martinez និង Donny van de Beek នឹងអវត្តមានរហូតដល់ចប់រដូវកាល។ Harry Maguire បានត្រលប់មកវិញហើយ បន្ទាប់ពីបានរងពិន័យ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺ Spurs ឈ្នះតែម្តងគត់ និងចាញ់៤ដង នៅក្របខណ្ឌ Premier League ។ កាលពីជើងទី១ រដូវកាលនេះ Man Utd បានយកឈ្នះ ២ ទល់នឹងសូន្យ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Forster; Tanganga, Romero, Dier, Davies; Skipp, Sarr, Hojbjerg; Kulusevski, Kane, Son

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Casemiro, Eriksen; Antony, Weghorst, Rashford; Martial

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Spurs ១-២ Man Utd ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង