×

កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកលើវិញ្ញាសាMLBBដែលមានរង្វាន់សរុបជិត១លានដុល្លារ

ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក M5 World Championship ត្រូវបានអ្នករៀបចំបន្ថែមប្រាក់រង្វាន់រហូតដល់ ៩០ ម៉ឺនដុល្លារអាមេរិក និងអនុញ្ញាតឱ្យតំណាងមកពីតំបន់ជាច្រើនទៀតលើពិភពលោក ដែលមានលក្ខណៈគ្រប់គ្រាន់ចូលរួមនៅក្នុងការប្រកួត នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងខែធ្នូ ឆ្នាំ២០២៣។

យោងតាមសេចក្ដីថ្លែងការណ៍ក្នុងអំឡុងពេលពិធីបិទការប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ពានរង្វាន់ Southeast Asia Cup 2023 នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Moonton Games បានប្រកាសថាប្រាក់រង្វាន់នៃព្រឹត្តិការណ៍ M5 World Championship នឹងកើនឡើងដល់ ៩០ ម៉ឺនដុល្លារអាមេរិក ដោយមានការកើនឡើង១០ម៉ឺនដុល្លារធៀបនឹងឆ្នាំមុន។

ការប្រកួតនេះ នឹងមានក្រុមមកពីហ្វីលីពីន (២ក្រុម) ឥណ្ឌូណេស៊ី (២ក្រុម) អាមេរិកឡាទីន (២ក្រុម) និងម៉ាឡេស៊ី សិង្ហបុរី កម្ពុជា មីយ៉ាន់ម៉ា អាមេរិកខាងជើង តួកគី និងមជ្ឈិមបូព៌ា និងអាមេរិកខាងជើង (១ក្រុមៗ)។

ដោយកាលពីឆ្នាំមុន កម្ពុជាត្រូវបានតំណាងដោយក្រុមជើងឯក MPL KH គឺក្រុម BURN x FLASH ។ លើសពីព្រឹត្តិការណ៍ M4 ព្រឹត្តិការណ៍នេះនឹងមានក្រុមមកពីប្រទេសម៉ាឡេស៊ី (ជើងឯក MPL Malaysia) តំបន់ទន្លេមេគង្គ (ឆ្លងកាត់វគ្គជម្រុះ M5 Mekong) អាមេរិកឡាទីន (ចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ LIGA LATAM) អាស៊ីខាងត្បូង (ជើងឯកពី MLBB Champions Battle) អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល (ជើងឯករងពី MLBB Continental Championships) ម៉ុងហ្គោលី (M5 World Championship វគ្គជម្រុះជម្រើសជាតិ ម៉ុងហ្គោលី) និង ២ តំបន់ផ្សេងទៀត។ សម្រាប់ក្រុមមកពីតំបន់២ចុងក្រោយ Moonton នឹងធ្វើការប្រកាសនៅពេលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង