×

Wayne Rooney ត្រៀមក្លាយជាគ្រូរបស់ក្លិបនៅអង់គ្លេស

ការចរចាររវាងអ្នកតំណាងរបស់ Wayne Rooney និងក្លិប Birmingham City កំពុងដំណើរការល្អ ទោះបីជាកិច្ចព្រមព្រៀង មិនទាន់សម្រេច១០០ភាគរយក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Sky Sports ។

Rooney បានទៅដល់ទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ មុនកិច្ចពិភាក្សាទល់មុខគ្នានៅថ្ងៃពុធ។ កិច្ចពិភាក្សា បានបង្ហាញភាពវិជ្ជមានដោយភាគីទាំងពីរមានទំនុកចិត្តថា Rooney នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបនៅប៉ុន្មានថ្ងៃខាងមុខ។

Rooney បានយល់ព្រមក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លិប DC United កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីក្រុមបានបរាជ័យក្នុងការប្រកួតវគ្គជម្រុះក្របខណ្ឌ MLS ហើយការពិភាក្សាជាមួយក្រុម Birmingham បានចាប់ផ្តើមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេបានបណ្តេញលោក John Eustace ចេញពីតំណែងជាគ្រូបង្វឹក។

Birmingham ដែលកំពុងប្រកួតប្រជែងនៅក្របខណ្ឌ Championship បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកគ្រប់គ្រងថ្មីនឹងត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង