កីឡាចំនួន៤០ប្រភេទ ត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ CAMSOC បានឱ្យដឹងថា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ CAMSOC មានប្រសាសន៍ថា សូមសហព័ន្ធជាតិ គ្រូបង្វឹកទាំងអស់ ដែលពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួត នៅប្រទេសវៀតណាម។ សូមពិនិត្យមើលប្រភេទកីឡា និងវិញ្ញាសារបស់ខ្លួន ដើម្បីរៀបចំកីឡាករ កីឡាការិនី និងខិតខំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឱ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសាដែលមានចែង ក្នុងតារាងកម្មវិធីផ្លូវការនេះ។

សូមពិនិត្យមើលរូបភាពទាំង៧ខាងក្រោមនេះ៖

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.