ការពន្យារការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០២១

ភ្នំពេញ៖ យោងតាមការជូនដំណឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា ដោយមានការជូនដំណឹងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបិទភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចុះនៅថ្ងៃទី១៤ ខែមសា ឆ្នាំ២០២១ ជាមួយគ្នានេះការប្រកួតយើងក៏មានកីឡាករក្លិបបាល់ទាត់មួយចំនួន នៅតាមគេហដ្ឋានទីកន្លែងស្នាក់នៅរៀងៗខ្លួននៅឡើយដែលជាហេតុពិបាកក្នុងការមកចូលរួមហ្វឹកហាត់ជាប្រចាំ ក៏ដូចជាការប្រកួតផងដែរ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកាចសាហាវនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចធ្វើការពន្យារកម្មវិធីការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពាន់រង្វាន់ មិត្តហ្វូនខេមបូឌានលីគ អំឡុងកាលបរិច្ឆេទចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន និងធ្វើការជម្រាបអំពីកម្មវិធីកាលវិភាគការប្រកួតថ្មីនៅពេលក្រោយ។ ក្នុងករណីមានព័ត៌មានបន្ថែម គណៈកម្មាធិការនឹងធ្វើការជូនដំណឹងជាផ្លូវការ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.