Copa del Rey ៖ តើ Barcelona នឹងយកឈ្នះ Athletic Bilbao លើសពី ២គ្រាប់បានឬអត់?

អេស្ប៉ាញ៖ ក្រុមជោគជ័យបំផុតទាំង ២ ក្នុងប្រវត្តិសាស្ត្រ Copa del Rey នឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតឆ្នាំ២០២១ នាយប់ថ្ងៃសៅរ៍ ចូលថ្ងៃអាទិត្យនេះ វេលាម៉ោង២៖០០ នាទី (ម៉ោងនៅកម្ពុជា) នេះសំដៅទៅលើក្រុម Athletic Bilbao នឹងប្រកួតប្រជែងជាមួយក្រុមអ្នកមានបុណ្យ Barcelona ។

 

គួររម្លឹកផងដែលថាក្រុម Athletic Bilbao ដែលបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០២០ក្រោមថ្វីជើងក្រុម Real Sociedad បានឈ្នះការប្រកួតនេះចំនួន២៣ លើក ខណៈដែលក្រុម Barcelona បានលើកពានរង្វាន់ដ៏ល្បីល្បាញចំនួន៣០លើក ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ក្រុម Athletic Bilbao មិនទទួលបានជ័យជម្នះទេក្នុងការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ រួមទាំងស្មើម្តងក្នុងការប្រកួតចំនួន៤ លើកចុងក្រោយរបស់ពួកគេនៅពានរង្វាន់ក្របខណ្ឌ La Liga គឺដោយចែកពិន្ទុគ្នានៅលើទឹកដីខ្លួនឯងជាមួយក្រុម Alaves នៅថ្ងៃទី១០ ខែមេសា។

ចំណែកឯក្រុម Barcelona បានយកឈ្នះក្រុម Cornella, ក្រុម Rayo Vallecano និង Granada នៅពានរង្វាន់ Copa del Rey រដូវកាលនេះ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលពួកគេបានប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងក្រុម Sevilla ។

ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រុម Athletic Bilbao ២ ដងរួចមកហើយ នៅ La Liga រដូវកាលនេះ ប៉ុន្តែពួកគេបានរងបរាជ័យក្នុងលទ្ធផលបច្ចេកទេស ៣-២ ទៅក្រុម Athletic Bilbao នៅពេលដែលក្រុមទាំងពីរបានជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Athletic Bilbao ២-៣ Barcelona ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.