EFL Cup៖ តើ Spurs អាចបញ្ចប់ការរាំងស្ងួតអត់ពានរង្វាន់រយៈពេល ១៣ ឆ្នាំបានឬយ៉ាងណា? អ្នកគាំទ្រចំនួន ៨០០០ នាក់ នឹងចូលរួមទស្សនា!

អង់គ្លេស៖ នៅចុងបញ្ចប់នៃសប្តាហ៍នេះ ដូចជាមិនមានការប្រកួតបាល់ទាត់នៅក្នុងក្របខណ្ឌ Premier League ទេចំពោះក្រុមទាំងពីរ តែបើជាក្រុម Manchester City នឹងត្រូវជួបជាមួយក្រុម Tottenham Hotspur ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup វិញនៅកីឡដ្ឋាន Wembley នៅរាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង ១០:៣០ នាទី (ម៉ោងនៅកម្ពុជា)។

នៅពេលដែលរឿងរ៉ាវនានាចាប់ផ្តើមដោះស្រាយចំពោះគម្រោងការដែលបានកើតឡើងយ៉ាងឆាប់រហ័សនិងការដកខ្លួនចេញទៅវិញនៃពានរង្វាន់ European Super League ក្រុមទាំងពីរដែលមានភាពស្មុគស្មាញនឹងឈានទៅរកការប្រកួតមួយដែលនៅដំណាក់កាលមួយនេះ យ៉ាងណាក្តីវាហាក់ដូចជាត្រូវបានគំរាមកំហែងដោយការចូលរួមរបស់ពួកគេក្នុងការប៉ុនប៉ងបំបែកខ្លួនចេញពីលីគផ្លូវការរយៈពេលខ្លី។

អ្នកគាំទ្រដែលមានសំណាងចំនួន ៨០០០ នាក់ នឹងអាចចូលរួមមើលការប្រកួតនៅកីឡដ្ឋាន Wembley សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ធំ លើកដំបូង នៃរដូវកាលបាល់ទាត់អង់គ្លេស ២០២០-២១ ស្របពេល Manchester City នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ខណៈពេលដែល Tottenham Hotspur កំពុងទន្ទឹងរង់ចាំក្នុងការបញ្ចប់ការរាំងស្ងួតអត់ពានរង្វាន់សោះ ហើយវាដែលមានរយៈពេល១៣ ឆ្នាំទៅហើយ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Manchester City ២-៣ Tottenham Hotspur៕

 

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.