Premier League ៖ តើប្រវត្តិសាស្រ្តអាចកើតឡើងដដែលបានទេ ព្រោះ Manchester United តែងតែឈ្នះ Leicester City នៅកីឡដ្ឋាន Old Trafford?

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងចង់បន្តពន្យារពេលការអបអរការឈ្នះពាន Premier League របស់ក្រុមមេឃខៀវ Manchester City ម្តងទៀត នៅពេលពួកគេស្វាគមន៍ក្រុម Leicester City ដែលដេញតាមក្តីស្រមៃលេងវគ្គជម្រុះក្នុងពានរង្វាន់ Champions League រដូវកាលនោះ មកកាន់ទឹកដីរបស់ខ្លួនកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃអង្គារ ចូលថ្ងៃពុធ វេលម៉ោង០០:០០ (ម៉ោងនៅកម្ពុជា)។

ក្រុមបិសាចក្រហម បានវិលត្រឡប់មកវិញ ក្នុងការប្រកួតនេះ បន្ទាប់ពីបានទទួលជ័យជម្នះក្នុងលទ្ធផលបច្ចេកទេស ៣-១ នៅឯផ្ទះរបស់ក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ខណៈក្តីសង្ឃឹមខ្ពស់របស់ក្រុម Leicester បានរងនូវការខកចិត្តជាមួយនឹងការបរាជ័យក្នុងលទ្ធផលបច្ចេកទេស ៤-២ លើក្រុម Newcastle United ។

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Manchester United ៖ Henderson (GK); Tuanzebe, Lindelof, Bailly, Telles; Matic, McTominay, Van de Beek; Mata; Greenwood, Cavani
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Leicester City ៖ Schmeichel (GK); Amartey, Soyuncu, Fofana; Castagne, Ndidi, Tielemans, Thomas; Perez; Iheanacho, Vardy

ក្រុម Leicester City បានព្យាយាមយកឈ្នះក្រុមបិសាចក្រហមនៅឯកីឡដ្ឋាន Old Trafford ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលក្រុមបិសាចក្រហម លេងអស់កម្លាំងខ្លាំង ដោយសារកាលវិភាគរវល់ខ្លាំងមួយរយៈចុងក្រោយនេះ។

ក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺក្រោម ៣.៥ គ្រាប់ នៅក្នុងការប្រកួតនេះ។ ហើយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Manchester United ២-១ Leicester City ៕

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.