LaLiga Santander ៖ តើក្រុម Barcelona នឹងឈ្នះក្រុម Levante លើសពីពីរគ្រាប់បានដែរឬទេ?

ក្រុមយក្សអ្នកមានបុណ្យ Barcelona នឹងព្យាយាមវិលត្រឡប់ទៅរកវិធីឈ្នះពានរង្វាន់នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នៅរដូវកាលនេះឡើងវិញ ហើយពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Ciudad de Valencia ដើម្បីលេងទល់នឹងក្រុម Levante នៅយប់ថ្ងៃអង្គារ ចូលថ្ងៃពុធនេះ វេលាម៉ោង ៣៖០០ (ម៉ោងនៅកម្ពុជា) ។

ក្រុមកីឡាកររបស់លោកគ្រូបង្វឹក Ronald Koeman បានប្រកួតស្មើជាមួយក្រុមកំពូលតារាង Atletico Madrid នៅរសៀលថ្ងៃសៅរ៍ ខណៈដែលក្រុម Levante នឹងចូលប្រកួតនេះនៅខាងក្រោយដោយលទ្ធផលបច្ចេកទេសស្មើគ្នា ២-២ ជាមួយនឹងក្រុម Alaves ។

ក្រុម Barcelona ត្រូវតែឈ្នះនៅរាត្រីនេះខណៈដែលពួកគេចង់រក្សាការប្រកួតប្រជែងដណ្តើមពានរង្វាន់ LaLiga Santander គឺសម្លាក់សំខាន់គឺចង់ឈ្នះក្រៅដី។ ទំនុកចិត្តរបស់ក្រុម Levante នឹងមានកំរិតទាបដោយសារតែការតស៊ូដ៏លំបាកនាពេលថ្មីៗនេះ ចាញ់ច្រើនប្រកួតហើយ ជាពិសេសកំពុងកាន់តែលំបាកដើម្បីទទួលជ័យជំនះនឹងកូនក្រុមកីឡាកររបស់លោកគ្រូបង្វឹក Koeman ។

ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Levante ៖ Cardenas (GK); Miramon, Vezo, Rober, Clerc; De Frutos, Malsa, Bardhi, Morales; Gomez, Roger Marti
ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Barcelona ៖ Ter Stegen (GK); Araujo, Pique, Lenglet; Dest, Roberto, De Jong, Pedri, Alba; Griezmann, Messi

ក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករណ៍ចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង ៣ គ្រាប់នៅក្នុងការប្រកួតនេះ។ ហើយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Levante
១-៣ Barcelona៕

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.