×

Chelsea ផ្ដល់គម្លាតកាន់តែឆ្ងាយសម្រាប់ Man City ដើម្បីការពារតំណែងកំពូលតារាង ក្រោយស្មើ Brighton

លោក Thomas Tuchel អ្នកចាត់ការរបស់ក្រុម Chelsea បាននិយាយថា បញ្ហាកីឡាករឆ្លងជំងឺកូវីដ១៩ និងរបួសធ្ងន់ធ្ងរ បានធ្វើឱ្យក្រុមតោខៀវ ចាកចេញពីការប្រជែងដណ្តើមពានរង្វាន់ក្របខណ្ឌ Premier League បន្ទាប់ពីក្រុមរបស់គាត់ បានស្មើជាមួយ Brighton ។

 

ការតែតបាល់បញ្ចូលទីនៅនាទីទី ៩២ របស់ Danny Welbeck បានផ្ដល់ការខកចិត្ត សម្រាប់កូនក្រុមរបស់លោក Tuchel ដែលបានស៊ុតបញ្ចូលទីនាំមុខដោយខ្សែប្រយុទ្ធ Romelu Lukaku នៅកីឡដ្ឋាន Stamford Bridge ។

 

ក្រុមរបស់លោក Tuchel ដែល បានឈ្នះត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ៦លើកចុងក្រោយ កំពុងតាមពីក្រោយ ៨ពិន្ទុពីក្រុមកំពូលតារាង Manchester City និងត្រូវទទួលក្រុម Liverpool ទៀតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ គ្រូបង្វឹកក្រុមតោខៀវ បាននិយាយថា៖ “តើយើងគួរធ្វើវាដោយរបៀបណា? យើងមាន ករណីកូវីដចំនួន ៧នាក់ទៅហើយ។”

 

បច្ចុប្បន្ន Man City ឈរនៅលេខ១ មាន ៥០ពិន្ទុ ឆ្លងកាត់២០សប្ដាហ៍កន្លងទៅ ដូចគ្នាជាមួយនឹង Chelsea ដែលមាន ៤២ពិន្ទុ ខណៈ Liverpool មាន ៤១ពិន្ទុ តែសល់១ប្រកួតក្នុងដៃ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង