អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើងធំ​ ​Arsenal​ ​លោក​ ​Wenger​ ​រក​តួនាទី​ថ្មី​បាន​ហើយ​

បរទេស​៖​ ​អតីត​គ្រូបង្វឹក​ក្រុម​កាំភ្លើងធំ​ ​Arsenal​ ​លោក​ ​Arsene​ ​Wenger​ ​កំពុង​វិលត្រឡប់​ចូល​បាល់ទាត់​វិញ​ ​បន្ទាប់ពី​លោក​បាន​យល់ព្រម​ធ្វើជា​ប្រធាន​អភិវឌ្ឍន៍​បាល់ទាត់​ពិភពលោក​ថ្មី​របស់​ ​FIFA​ ​។​

​តួនាទី​ថ្មី​របស់​លោក​ ​Wenger​ ​នៅ​អង្គភាព​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​ ​នឹង​ជួយ​អភិវឌ្ឍន៍​បាល់ទាត់​បុរស​ ​និង​នារី​ក៏ដូចជា​ផ្នែក​បច្ចេកទេស​នៃ​កីឡា​។​ ​ឥឡូវនេះ​ ​គាត់​នឹង​ក្លាយជា​សមាជិក​នៃ​ក្រុមបច្ចេកទេស​នៃ​ក្រុមប្រឹក្សា​ភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ​ ​និង​ជា​ប្រធាន​ក្រុម​សិក្សា​បច្ចេកទេស​របស់​ ​FIFA​ ​។​

​ការ​ផ្លាស់​ប្តូរ​នេះ​ ​បញ្ចប់​នូវ​ការ​រំពឹង​ថា​ ​បុរស​បារាំង​វ័យ​ ​៧០ឆ្នាំ​ ​នឹង​វិលត្រឡប់​ទៅកាន់​ការដឹកនាំ​ក្លិប​វិញ​ក្នុងនាម​ជា​គ្រូបង្វឹក​ថ្មី​របស់​ ​Bayern​ ​Munich​៕​

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.