អ្នកប្រដាល់​ ​Deontay​ ​Wilder​ ​រំពឹង​ជំនួប​ជាមួយ​ ​Tyson​ ​Fury​ ​នឹង​កើតឡើង​ពិតប្រាកដ​

អាមេរិក​៖​ ​ ​អ្នកប្រដាល់​អាមេរិក​ ​Deontay​ ​Wilder​ ​និង​អ្នកប្រដាល់​គុយបា​ ​Luis​ ​Ortiz​ ​បាន​ធ្វើសន្និសីទ​សារព័ត៌មាន​ចុងក្រោយ​រួមគ្នា​មួយ​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការប្រកួត​របស់​ពួកគេ​ ​ដែល​នឹង​ដំណើរការ​នៅ​ចុង​សប្តាហ៍​នេះ​។​

​ក្នុង​ជំនួប​នោះ​គឺ​ ​Deontay​ ​Wilder​ ​នឹង​ត្រូវការ​ពារ​ខ្សែក្រវាត់​ ​WBC​ ​Heavyweight​ ​របស់​ខ្លួន​ ​ខណៈ​ការប្រកួត​ធ្វើឡើង​នា​សង្វៀន​ ​MGM​ ​Grand​ ​Garden​ ​Arena​ ​សហរដ្ឋអាមេរិក​។​

​វា​ជា​ការ​ជួបគ្នា​សារ​ជាថ្មី​ ​រវាង​អ្នកប្រដាល់​ទាំង២​ ​បន្ទាប់ពី​ ​Deontay​ ​Wilder​ ​បាន​ផ្តួល​ ​Luis​ ​Ortiz​ ​នៅ​ទឹក​ទី១០​ ​កាលពី​ខែមីនា​ ​ឆ្នាំ២០១៨​។​

​ក្នុង​សន្និ​សិទ្ធ​ព័ត៌មាន​នោះ​ ​ក្រៅពី​ការ​បង្ហាញ​ពី​ការ​តាំងចិត្ត​យក​ឈ្នះ​រៀង​ៗ​ខ្លួន​ហើយ​ ​Deontay​ ​Wilder​ ​ក៏​នៅ​បង្ហាញ​ពី​ក្តី​រំពឹង​ ​ពី​ការ​កើតឡើង​ពិតប្រាកដ​នូវ​ការប្រកួត​សារ​ជាថ្មី​រវាង​គេ​ ​និង​អ្នកប្រដាល់​អាមេរិក​ ​Tyson​ ​Fury​ ​ក្រោយពី​ការប្រកួត​ដែល​ពួកគេ​មាន​លទ្ធផល​ស្មើគ្នា​យ៉ាង​ចម្រូងចម្រាស​ ​កាលពីដើម​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​។​

​សូម​បញ្ជាក់​ថា​ ​ការ​ឡើង​ការពារ​ខ្សែក្រវាត់​ ​WBC​ ​Heavyweight​ ​ម្តងនេះ​ ​គឺជា​លើក​ទី១០ហើយ​ ​សម្រាប់​ ​Deontay​ ​Wilder​ ​ចាប់តាំងពី​គេ​បាន​ឈ្នះ​ខ្សែក្រវាត់​នេះ​ ​ពី​កីឡាករ​កាណាដា​ ​Bermane​ ​Stiverne​ ​កាលពី​ខែមករា​ ​ឆ្នាំ២០១៥មក​៕​

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.