×

អ្នកចាត់ការ Arsenal ចង់បានខ្សែប្រយុទ្ធ Luka Jovic របស់ Real Madrid

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ែប Blic ។

ក្រុមកាំភ្លើងធំ Arsenal នឹងពង្រឹងតំបន់ប្រយុទ្ធកណ្តាលរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ Pierre-Emerick Aubameyang កាលពីខែមករា ខណៈ Alexandre Lacazette និង Eddie Nketiah អាចចាកចេញ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតសុពលភាព នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

នេះអាចត្រួសត្រាយផ្លូវសម្រាប់ការមកដល់នៃខ្សែប្រយុទ្ធថ្មីពីររូប។ ម្នាក់ក្នុងចំណោមពួកគេអាចជា Jovic ជារ៉ាដារបស់ Arteta ។ យោងតាម Blic អ្នកចាត់ការក្រុមកាំភ្លើងធំ ពេញចិត្តចំពោះកីឡាករវ័យ ២៤ឆ្នាំរូបនេះ ហើយជឿជាក់ថាគេអាចជា ម៉ាស៊ីនរកគ្រាប់បាល់ របស់ក្លិបនៅរដូវកាលក្រោយ។

Real Madrid ត្រៀមចែកផ្លូវពី Jovic ដែលមិនសូវបានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti នៅរដូវកាលនេះ។ Jovic អាចនឹងមានតម្លៃត្រឹមតែ ២៥លាន ផោនប៉ុណ្ណោះ។

Jovic ធ្លាប់លេងឱ្យក្លិប Eintracht Frankfurt ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើកពីការប្រកួតចំនួន ៤៨លើក កាលពីរដូវកាល២០១៧-១៨។ គេបានផ្ទេរតម្លៃ ៥៦,៧ លានផោនទៅ Real Madrid ។ ស្ថិតិនៅ Madrid មានគ្រាប់បាល់តែ ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៤ដងប៉ុណ្ណោះពីការប្រកួត ៤៩លើក។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង