×

Pep Guardiola បញ្ជាក់ថាខ្សែការពារសំខាន់៣នាក់ នឹងអវត្តមានរហូតដល់ចប់រដូវកាល

លោក Pep Guardiola បាបបញ្ជាក់ថា ខ្សែការពាររបស់ក្រុម Manchester City ចំនួន ៣នាក់ នឹងមិនអាចចូលលេងបានទៀតឡើយសម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ ខណៈការប្រជែងពានរង្វាន់ EPL ជាមួយ Liverpool កាន់តែស្វិតស្វាញ។

ក្រុមហង្សក្រហម នៅតែមានសង្ឃឹមក្នុងការគ្រងជើងឯក Premier League ទោះបីជា Liverpool បានត្រឹមស្មើ ១-១ ជាមួយក្រុម Tottenham Hotspur ខណៈ Man City បានយកឈ្នះលើក្រុម Newcastle United ៥-០។

បច្ចុប្បន្នក្រុមរបស់លោក Jurgen Klopp តាមពីក្រោយ ៣ពិន្ទុពីក្រុមកំពូលតារាង Man City ដោយនៅសល់ ៣ប្រកួតទៀតនៅរដូវកាលនេះ។ ការប្រកួតបន្ទាប់សម្រាប់ Liverpool គឺជាការធ្វើដំណើរក្រៅដីទៅកាន់ Aston Villa នៅពាក់កណ្តាលសប្តាហ៍ ខណៈកូនក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅសួរសុខទុក្ខ Wolves ។

អំឡុងពេល Man City នាំមុខ Newcastle ក្នុងការប្រកួតយប់មិញ លោក Pep Guardiola ត្រូវបង្ខំចិត្តប្ដូរខ្សែការពារកណ្តាល Ruben Dias ចេញនៅវគ្គទីមួយ ដោយសាររបួស។ ខ្សែការពារ John Stones និង Kyle Walker បានអវត្តមានក្នុងការប្រកួតនោះ ហើយ Pep បានបង្ហាញថា អ្នកទាំង៣ នឹងមិនលេងម្តងទៀតទេនៅរដូវកាលនេះ។

លោក Guardiola បាននិយាយប្រាប់កាសែត Manchester Evening News ថា៖ “Ruben, Kyle និង John នឹងអវត្តមានសម្រាប់រដូវកាលនេះ”។

វាបានបន្សល់ទុក Oleksandr Zinchenko, Aymeric Laporte, Joao Cancelo និង Nathan Ake នៅក្នុងប្រព័ន្ធការពាររបស់ Man City ។ ខ្សែបម្រើ Fernandinho បានលេងនៅតំបន់ការពារកណ្ដាល នៅពេលដែល Dias បានរងរបួស។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង