ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ឆ្នាំ២០២០ ត្រូវបានពន្យាពេល

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រមុខគណៈកម្មការ អូឡាំពិកអន្តរជាតិ Thomas Bach បានព្រមព្រៀងគ្នា ក្នុងការពន្យា ពេល ព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០។
បើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មការអូឡាំពិកអន្តរជាតិបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ បានព្រមព្រៀងថា ព្រឹត្តិការណ៍នេះ ត្រូវតែលើកពេល ដោយសារ តែ ស្ថានភាពនៃវីរុសកូរ៉ូណា កំពុងតែរាតត្បាតជាសកល។
ទោះយ៉ាងណា លោក Shinzo Abe ថា កាលពន្យាពេលព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០២០នេះ មិនឱ្យយូរជាងរដូវក្ដៅឆ្នាំ២០២១ឡើយ។
មួយវិញទៀត ភាគីទាំងសងខាង បាន ព្រមព្រៀងគ្នា មិនដូរ ឈ្មោះព្រឹត្តិការណ៍ទេ ដោយទុកឱ្យនៅឈ្មោះ “ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាអូឡាំពិកតូក្យូឆ្នាំ២០២០” ដដែល៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.