កីឡាការនី ជិះបន្ទះក្តារ វ័យ១០ឆ្នាំ ឈ្នះពានរង្វាន់ថ្នាក់ជាតិ ក្រោយបង្ហោះ វីដេអូប្រកួតចូលបណ្ដាញ Instagram

អង់គ្លេស ការរីករាលដាលនៃវីរុសកូរ៉ូណា បានកើតឡើងស្ទើរពេញ ពិភពលោក ដោយប្រទេសជាច្រើន បានទទួលរងផលប៉ះពាល់ ក្នុងនោះ ក៏មានប្រទេសអង់គ្លេសមួយដែរ។
វីរុស បានធ្វើឱ្យរាំងស្ទះស្ទើរគ្រប់វិស័យ និងនាំឱ្យការ ប្រកួតបាល់ ទាត់ ត្រូវជាប់គាំង ខណៈប្រភេទកីឡា និងព្រឹត្តិការណ៍នានា ក៏ត្រូវបាន ពន្យាពេល។ តួយ៉ាងព្រឹត្តការណ៍ប្រកួតថ្នាក់ជាតិនាទីក្រុង Manchester ក៏ត្រូវលុបចោលដែរ។ យ៉ាងណាក្តី អត្តពលិក នៅតែយកការប្រកួតមក អនុវត្តន៍នៅតាមផ្ទះរៀងៗខ្លួន និងថតបង្ហោះវីដេអូសម្តែង សមត្ថភាព របស់ពួកគេថែមទៀត។
ក្នុងនោះដែរ កីឡាការនីជិះបន្ទះកា្តរវ័យ១០ឆ្នាំ Roxana Howlett បានឈ្នះពាន រង្វាន់ថ្នាក់ជាតិ Skateboard England កាលពីចុងសប្តាហ៍ កន្លងទៅ នៅពេល ដែលរូបនាង បានបង្ហោះវីដេអូប្រកួតរបស់នាងចូលក្នុងបណ្ដាញសង្គម Instagram។
វីដេអូសម្តែងសមត្ថភាពរបស់នាង ពិតជាមានភាពប៉ិនប្រសព្វ រហូតត្រូវ បាន ស្វែងរកយ៉ាងច្រើន និងនាំឱ្យទទួលជ័យជម្នះពានរង្វាន់ខាងលើនេះ។
សូមបញ្ជាក់ដែរថា ការប្រកួតថ្នាក់ជាតិ គ្រោងធ្វើឡើងនៅទីក្រុង Manchester កាលពីចុងសប្តាហ៍មុន ប៉ុន្តែត្រូវបានលុបចោលវិញដោយសារវីរុសកូរ៉ូណា ទើបអ្នករៀបចំកម្មវិធី បានជំរុញឱ្យអត្តពលិក ថតជាវីដេអូរបស់ពួកគេ ដាក់ក្នុងបណ្តាញសង្គមជំនួសវិញ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.