Kyle Walker ប្រឈមនឹងការស៊ើបអង្កេតជុំវិញការរំលោភច្បាប់ពីក្លិប ManCity

អង់គ្លេស៖ Kyle Walker ប្រឈមនឹងការវិន័យពីក្លិប Manchester City បន្ទាប់ពី រូបគេបានរំលោភច្បាប់ ដោយធ្វើពិធីជប់លៀងមួយដែលពាក់ព័ន្ធនឹងនារី រកស៊ី ផ្លូវភេទចំនួន ២នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ManCity បាននិយាយថា៖ «សកម្មភាពរបស់ ខ្សែការពារអង់គ្លេស បានរំលោភ ដោយផ្ទាល់នូវការទទួលខុសត្រូវ របស់ គាត់ក្នុងនាមជាអ្នកគំរូមួយរូប។ កីឡាបាល់ទាត់ គឺជាគំរូពិភពលោក ហើយ បុគ្គលិក និងកីឡាកររបស់យើងបាន នឹងកំពុងធ្វើការ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់ NHS និងបុគ្គលិកសំខាន់ៗដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងផលប៉ះពាល់នៃកូរ៉ូណាវីរុស តាមមធ្យោបាយណាមួយ ដែលយើងអាច ធ្វើបាន។ សកម្មភាពរបស់ Kyle Walker នៅក្នុងបញ្ហានេះ បានផ្ទុយនឹងការខិត ខំ ទាំង នេះ។ យើងមានការខកចិត្ត ដែលបានស្តាប់ការចោទប្រកាន់នេះ ព្រមទាំងសូមកត់សម្គាល់ និងការសុំទោសរបស់រូបគេ ហើយនឹងត្រូវអនុវត្ត នីតិវិធីវិន័យផ្ទៃក្នុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន Kyle Walker បានផ្សព្វផ្សាយ លើបណ្តាញសង្គម ដោយជំរុញឱ្យសាធារណជន ធ្វើតាមគោលការណ៍ណែនាំ របស់រដ្ឋាភិបាលស្តីពីការឃ្លាតឆ្ងាយពីសង្គម ដោយស្នាក់នៅក្នុងផ្ទះ៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.