Willian នឹងចាកចេញពី Chelsea បន្ទាប់ពីការពិភាក្សាកុងត្រាថ្មីមិនត្រូវគ្នា

អង់គ្លេស៖ Willian អាចនឹងចាកចេញពីក្លិប Chelsea នៅចុងបញ្ចប់ នៃរដូវកាលនេះ បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ បានឱ្យដឹងថា នឹងមិន មានកិច្ចព្រមព្រៀងថ្មីសម្រាប់រូបគេជាមួយក្រុមតោខៀវឡើយ។

កីឡារករវ័យ ៣១ ឆ្នាំរូបនេះ បាននិយាយថា៖ “ជាមួយ Chelsea វាចប់ហើយ អ្នករាល់គ្នាដឹងថា កិច្ចសន្យារបស់ខ្ញុំនឹងបញ្ចប់ក្នុងរយៈពេលពីរ បីខែទៀត។ ការបន្តឡើងវិញ គឺពិបាក។ Chelsea បានស្នើសុំរយៈពេល ២ ឆ្នាំបន្ថែម ហើយខ្ញុំចង់បាន ៣ ឆ្នាំ យើងមិននិយាយទៀតទេ វានឹងមិនមានការចរចាទៀតទេ”។

គួរបញ្ជាក់ផងដែរថា Willian កំពុងចង់បានកុងត្រាថ្មីរយៈពេល ៣ ឆ្នាំទៀត ពីក្លិប ប៉ុន្តែ Chelsea បានបដិសេធ ដោយផ្តល់ការបន្តត្រឹមតែ ២ ឆ្នាំ ប៉ុណ្ណោះដល់រូបគេ ខណៈដែលកុងត្រាចាស់នឹងផុតនៅក្នុងខែមិថុនា ឆ្នាំ២០២០៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.