ប្រធាន Uefa ៖ Champions League និង Europa League អាចត្រូវលុបចោល បើកូរ៉ូណាវីរុស នៅតែបន្តកើតដល់ខែកញ្ញា

អន្តរជាតិ៖ លោក Aleksander Ceferin ប្រធាន Uefa បានឱ្យដឹងថា ក្របខ័ណ្ឌ Champions League និង Europa League អាចនឹងលុបចោល ប្រសិនបើការ រីករាល ដាលនៃកូរ៉ូណាវីរុស នៅតែបន្តកើតមានរហូតដល់ខែកញ្ញា។

លោក Ceferin បាននិយាយថា៖ “យើងមិនអាចមានការប្រកួតបានទេ នៅក្នុង ខែកញ្ញា ឬតុលា នៅពេលត្រូវបានសួរថា តើរដូវកាលនេះ អាចត្រូវ គេបោះ បង់ចោល ឬអត់នោះ”។ លោក បានបន្ថែមថា “ប្រសិនបើអាជ្ញាធរ មិន អនុញ្ញាត ឱ្យយើងលេងទេ នោះយើងមិនអាចលេងបានទេ។ យើងកំពុងរង់ចាំ មើលស្ថានភាពដ៏អាក្រក់នេះ នៅក្នុងពិភពលោក ហើយភាគច្រើននៅអឺរ៉ុប។ វានៅតែល្អប្រសើរ ក្នុងការប្រកួតក្រោមការបិទទ្វារ ហើយមាននៅលើ ទូរទស្សន៍ជាអ្វីដែលប្រជាជនត្រូវការ និងចង់បាន ព្រោះវានាំមកនូវ ថាមពល វិជ្ជមានដល់ផ្ទះរបស់ពួកគេជាជាងមិនលេងទាល់តែសោះ។ នេះជាអ្វីដែលប្រជាជនចង់បាននូវភាពវិជ្ជមាន ហើយវា នឹងជាខែកក្កដាឬសីហា”។

គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខ័ណ្ឌ Champions League និង Europa League បច្ចុប្បន្នត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម៕

Loading...

©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambodian Broadcasting Service Co., Ltd.