ម៉ារ៉ុក យកឈ្នះទៅលើអេស្ប៉ាញ ក្នុងការទាត់បាល់ប៉េណាល់ទី 3-0 បន្ទាប់ពីស្មើដោយគ្មានគ្រាប់បាល់ នៅកីឡដ្ឋាន Education City ដើម្បីឈានដល់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
ក្រុមទាំងពីរ មិនអាចរកគ្រាប់បាល់បានទេបន្ទាប់ពី 120 នាទី ហើយអេស្ប៉ាញស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច 3 ដងដោយអ្នកចាំទី Yassine Bounou របស់ម៉ារ៉ុកបានជួយសង្គ្រោះបានពីរគ្រាប់យ៉ាងអស្ចារ្យ។
ចំណែកកីឡាករ Achraf Hakimi របស់ Paris St-Germain គឺជាអ្នកទាត់បាល់សម្រេចចុងក្រោយ ដើម្បីបញ្ជូនម៉ារ៉ុកទៅកាន់វគ្គបន្ទាប់។ កីឡដ្ឋាន Education City មានអ្នកគាំទ្រម៉ារ៉ុកជាច្រើន ដែលបានពុះកញ្ជ្រោលយ៉ាងខ្លាំងដើម្បីអបអរជ័យជម្នះនេះ ខណៈក្រុមរបស់ពួកគេឈានដល់វគ្គ 8 ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលពួកគេនឹងត្រូវជួបជាមួយព័រទុយហ្គាល់។
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖