×

CBS សូមបង្ហាញកាលវិភាគផ្សាយបន្តផ្ទាល់ FIFA World Cup Qatar 2022 នៅទីនេះ

ថ្ងៃនេះ CBS សូមធ្វើការបង្ហាញជាផ្លូវការនូវកាលវិភាគនៃការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅក្នុងប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

សូមជម្រាបថា ការប្រកួតទាំង 64 ប្រកួតរបស់ក្រុមទាំង 32 នឹងចាប់ផ្ដើមពីថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 ។ ជំនួបបើកឆាករវាងក្រុមម្ចាស់ផ្ទះកាតា ជាមួយ អេក្វាឌ័រ នឹងធ្វើឡើងនៅថ្ងៃទី 20 ខែវិច្ឆិកា ចាប់ពីម៉ោង 10:30 នាទីយប់តទៅ (ម៉ោងនៅកម្ពុជា) ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់ នៅលើកញ្ចក់ទូរទស្សន៍ទាំង 3 របស់ CBS ក្នុងពេលដំណាលគ្នា ពោលគឺ CTN, MyTV និង CNC ។

វគ្គសន្សំពិន្ទុតាមពូល នឹងចាប់ផ្ដើមពីថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 2 ខែធ្នូ
វគ្គ 16 ក្រុមចុងក្រោយ នឹងចាប់ផ្ដើមពីថ្ងៃទី 3-6 ខែធ្នូ
វគ្គ 8 ក្រុមចុងក្រោយ នឹងចាប់ផ្ដើមពីថ្ងៃទី 9-10 ខែធ្នូ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពីថ្ងៃទី 13-14 ខែធ្នូ
វគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកលេខ 3 នៅថ្ងៃទី 17 ខែធ្នូ
វគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ នៅថ្ងៃទី 18 ខែធ្នូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង