×

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រីករាយខ្លាំង ខណៈពេលកីឡាករ ឈិន ឈឿន បង្ហាញអារម្មណ៍សោកស្ដាយ

ក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតនឹងក្រុមកងយោធពលខេមរភូមិន្ទ ម៉ោង ៦និង០០នាទី នៅកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមកងយោធពលខេមរភូមិន្ទស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយគ្រូបង្វឹកជនជាតិកូរ៉េដ៏ល្បីល្បាញនៅកម្ពុជា គឺលោក លី តៃហ៊ុន (Lee Tae-hoon) ឯក្រុមព្រះខ័នរាជស្វាយរៀងអវត្តមានខ្សែប្រយុទ្ធឆ្នើម Privat Mbarga ព្រោះបានកាតលឿងចំនួនបីក្នុងការប្រកួតផ្សេងគ្នា។

ការប្រកួតមានភាពតឹងតែងមែនទែនរវាងក្រុមទាំងពីរ ដោយនៅក្នុងតង់ទី១ លទ្ធផលបច្ចេកទេសសូន្យទល់នឹងសូន្យ។ ចូលមកក្នុងតង់ទី២ ក្រុមកងយោធពលខេមរភូមិន្ទបានធ្វើការនាំមុខមុនចំនួនពីរគ្រាប់ ហើយក្រុមព្រះខ័នរាជស្វាយរៀងអាចរកបានបីគ្រាប់វិញ ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍គឺបាល់ពិន័យ១១ម៉ែត្រចុងម៉ោង ដែលកីឡាករ ឈិន ឈឿន បានបង្កកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។

លោកគ្រូបង្វឹក Conor Nestor បានថ្លែងប្រាប់ក្រុមការងារ CBS SPORT ថា ៖ រីករាយខ្លាំងណាស់ដែលតាមយកឈ្នះក្រុមទ័ពវិញ ហើយថែមទាំងសប្បាយចិត្តថែមទៀតដែលបានធ្វើជាមួយកីឡាករ ៥ នាក់ អាយុក្រោម២២ ឆ្នាំ ដែលដើរតួយ៉ាងសំខាន់ក្នុងការឈ្នះការប្រកួតនេះ។ កីឡាករ៥រូបនេះ រួមមាន អ៊ាន ពីសី (១៩ឆ្នាំ) ជូ សុិនទិ (១៨ឆ្នាំ) មិន រតន (១៩ឆ្នាំ) នី សុខរី (២០ឆ្នាំ) គឹម សុខយុទ្ធ (២២ឆ្នាំ)។

កីឡាករ ឈិន ឈឿន បានបង្ហាញអារម្មណ៍ក្នុងបណ្ដាញសង្គមថា ៖ លើកទីមួយនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ថ្ងៃនេះយើងទាំងអស់គ្នាប្រឹងប្រែងបានយ៉ាងល្អដើម្បីក្រុម។ អ្វីមិនល្អបំភ្លេចវាចោលឈប់គិតទៀត ប្រឹងប្រែងបន្ថែមនៃចំណុចខ្វះខាតរបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង