×

តារាឆ្នើមសេណេហ្គាល់ Sadio Mane នឹងអវត្តមានសម្រាប់ការប្រកួតបើកឆាកនៅ World Cup

មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសសេណេហ្គាល់ បានបញ្ជាក់ថា Sadio Mane នឹងខកខានការប្រកួតដំបូងរបស់សេណេហ្គាល់ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយសារតែរបួសជើង។

ខ្សែប្រយុទ្ធ Bayern Munich ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីឈ្មោះចុងក្រោយរបស់សេណេហ្គាល់ សម្រាប់ការប្រកួតនៅប្រទេសកាតា ទោះបីជារបួសក្នុងការប្រកួតឱ្យក្លិបកាលពីសប្តាហ៍មុនក៏ដោយ។

Bayern បាននិយាយថាកីឡាករវ័យ 30 ឆ្នាំរូបនេះមានរបួសត្រង់សរសៃពួរជើងខាងស្តាំរបស់គាត់ ប៉ុន្តែគ្រូបង្វឹកសេណេហ្គាល់លោក Aliou Cisse បាននិយាយថា Mane មិនត្រូវការការវះកាត់ទេ។

ក្រុមមកពីអាហ្រ្វិកខាងលិច នឹងចាប់ផ្តើមយុទ្ធនាការក្នុងពូល A របស់ពួកគេទល់នឹងហុល្លង់ រួចបន្តជួបជាមួយម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ នៅប្រកួតបន្ទាប់។

Mane គឺជាកីឡាករឆ្នើមរបស់សេណេហ្គាល់ ដែលបានស៊ុតបាល់ប៉េណាល់ទីសម្រេចឱ្យពួកគេ បានក្លាយជាជើងឯកទ្វីបអាហ្វ្រិកជាលើកដំបូងកាលពីខែកុម្ភៈ ដោយបានយកឈ្នះអេហ្ស៊ីបក្នុងការស៊ុតបាល់បញ្ចូលទី ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង