×

Son នឹងពាក់ស្រោមមុខដែលផ្ដល់ជូនដោយ Spurs នៅក្នុងការប្រកួត World Cup

Son Heung-min បានមកដល់ទីក្រុងដូហា កាលពីយប់ថ្ងៃអង្គារ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការហ្វឹកហាត់មុនការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ។

បើតាមមន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា Son បានកាន់ស្រោមមុខដែលផ្តល់ជូនដោយ Tottenham Hotspur ។ វាជាសញ្ញាមួយ ដែលបង្ហាញថា Son ទំនងជាលេងពាក់ស្រោមមុខដើម្បីការពារផ្ទៃមុខរបស់ខ្លួន។

Son បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅព្រលានយន្តហោះថា៖ “ពួកយើងនឹងបន្តតាមដាន ដើម្បីដឹងថាតើវានឹងជាសះស្បើយលឿនប៉ុណ្ណា”។ “ដូចដែលខ្ញុំធ្លាប់បាននិយាយពីមុន ខ្ញុំនឹងលេងឱ្យអស់ពីសមត្ថភាព ហើយខ្ញុំមិនធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្តឡើយ។”

ឆ្អឹងនៅក្បែរភ្នែក Son បានប្រេះ បន្ទាប់ពីប៉ះទង្គិចយ៉ាងខ្លាំងជាមួយស្មារបស់ខ្សែការពារ Chancel Mbemba ក្នុងការប្រកួតរវាង Tottenham Hotspur និង Marseille ក្នុងក្របខណ្ឌ Champions League នៅកីឡដ្ឋាន Stade Vélodrome ក្នុងទីក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី 1 ខែវិច្ឆិកា។

គេបានទទួលការវះកាត់កាលពីថ្ងៃទី 4 ខែវិច្ឆិកា ដោយសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃទី 5 ខែវិច្ឆិកាថា ការវះកាត់បានទទួលជោគជ័យ។

មានការលើកឡើងថា របួសអាចជាសះស្បើយទាន់ ដែលអាចឱ្យ Son លេងដោយមិនពាក់ស្រោមមុខក៏ថាបាន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង