×

បារាំង គ្រោងកោះហៅខ្សែប្រយុទ្ធរបស់ Frankfurt ដើម្បីជំនួស Nkunku

យោងតាមសារព័ត៌មាន Sky Sport នៅអាល្លឺម៉ង់ បានរាយការណ៍ថា ក្រុមការពារតំណែងជើងឯកបារាំង នឹងកោះហៅខ្សែប្រយុទ្ធ Kolo Muani របស់ក្លិប Eintracht Frankfurt ដើម្បីជំនួសកន្លែងរបស់ Christopher Nkunku ដែលបានរបួសជើងក្នុងពេលហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

បារាំង អាចរង់ចាំសេចក្ដីសម្រេចរបស់ FIFA ទើបប្រកាសជាផ្លូវការពីការផ្លាស់ប្ដូរនេះ។ ចំណែកខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig គឺច្បាស់មិនអាចបង្ហាញខ្លួនសម្រាប់ក្រុមមាន់គក នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកបានឡើយ។

សូមជម្រាបថា បារាំង នឹងត្រូវប៉ះ អូស្ត្រាលី ដាណឺម៉ាក និងទុយណេស៊ី ក្នុងពូល D របស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅប្រទេសកាតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង