×

ពលរដ្ឋថៃ ទំនងជាមិនអាចមើលការប្រកួត FIFA World Cup Qatar 2022 លើទូរទស្សន៍បានឡើយ

អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសថៃ ទំនងជាខកខានការទស្សនាព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ប្រសិនបើអាជ្ញាធរកីឡានៃប្រទេសថៃ មិនអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញសិទ្ធិផ្សាយបន្តផ្ទាល់ពី FIFA ទេនោះ។

រដ្ឋាភិបាលថៃ បានប្រាប់ថា កិច្ចព្រមព្រៀងនេះ ប្រហែលជាត្រូវយឺតយ៉ាវ សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី 20 ខែវិច្ឆិកា។ FIFA បានដាក់តម្លៃលក់សិទ្ធិផ្សាយសម្រាប់ប្រទេសថៃ ក្នុងទំហំទឹកប្រាក់ 1.6 ពាន់លានបាត ប៉ុន្តែអាជ្ញាធរកីឡាថៃ បានតថ្លៃសុំត្រឹម 1.2 ពាន់លានបាតតែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី 16 ខែវិច្ឆិកានេះ អាជ្ញាធរថៃដដែល ទើបតែប្រមូលថវិការបានចំនួន 800 លានបាត ជាមួយនឹង 400 លានបាតទៀត ត្រូវបានសន្យាផ្ដល់ជូនដោយក្រុមហ៊ុនឯកជនមួយចំនួនផ្សេងទៀត។

សូមជម្រាបថា ក្រុមម្ចាស់ផ្ទះ កាតា នឹងបើកឆាកប្រកួតទល់នឹង អេក្វាឌ័រ នៅថ្ងៃអាទិត្យ ទី 20 ខែធ្នូ ឆ្នាំ 2022 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង