×

Ronaldo ខកខានការហ្វឹកហាត់ត្រៀមប្រកួត World Cup ដោយសារបញ្ហារលាកក្រពះ

គ្រូបង្វឹកព័រទុយហ្គាល់បានបញ្ជាក់ថា Cristiano Ronaldo នឹងខកខានការហ្វឹកហាត់កម្តៅសាច់ដុំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រៀមប្រកួតទល់នឹង នីហ្សេរីយ៉ា ដោយសារមានបញ្ហារលាកក្រពះ។

ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានអវត្តមានពីការហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃពុធផងដែរ ទោះបីជាបានហ្វឹកហាត់ពីរថ្ងៃមុន ជាមួយក្រុមជម្រើសជាតិរបស់គាត់ក៏ដោយ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានបញ្ជាក់ថា៖ “Ronaldo មានជំងឺរលាកក្រពះ ហើយមិនអាចហ្វឹកហាត់នៅថ្ងៃនេះបានទេ ដើម្បីសម្រាកឱ្យសុខភាពប្រសើរឡើងវិញ។”

Ronaldo បានចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃចន្ទ ដើម្បីត្រៀមខ្លួនសម្រាប់ World Cup ។ គាតគឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេលើឆាកអន្តរជាតិ ជាមួយនឹង 117 គ្រាប់ក្នុងអាជីពរបស់ខ្លួន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង