ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមសេណេហ្គាល់ បានទទួលការវះកាត់របួសជង្គង់ ហើយនឹងខកខានការប្រកួត FIFA World Cup Qatar 2022 ។
វាបានកើតឡើង បន្ទាប់ពីសហព័ន្ធបាល់ទាត់របស់ប្រទេសសេណេហ្គាល់ បាននិយាយថា Mane ដែលមាន30 ឆ្នាំនឹងខកខានការប្រកួតដំបូងរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែការស្កេនកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា Mane ត្រូវការការវះកាត់ជាបន្ទាន់។
Mane បានរបួសក្នុងអំឡុងពេលប្រកួតនៃក្របខណ្ឌ Bundesliga របស់ Bayern Munich ជាមួយ Werder Bremen នៅថ្ងៃទី 8 ខែវិច្ឆិកា។ Bayern បានបញ្ជាក់ថា កីឡាកររូបនេះ បានទទួលការវះកាត់ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍។ ក្លិបនេះ បានបន្ថែមថា គេនឹងសម្រាកព្យាបាលនៅទីក្រុង Munich ។
សេណេហ្គាល់ នឹងចាប់ផ្ដើមការប្រកួត World Cup របស់ពួកគេទល់នឹង ហុល្លង់ នៅក្នុងពូល A ។ ការប្រកួតបន្ទាប់ នឹងជួបម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ។
Mane គឺជាកីឡាករឆ្នើមរបស់សេណេហ្គាល់ ដែលបានស៊ុតបាល់ប៉េណាល់ទីសម្រេចឱ្យពួកគេ បានក្លាយជាជើងឯកទ្វីបអាហ្វ្រិកជាលើកដំបូងកាលពីខែកុម្ភៈ ដោយបានយកឈ្នះអេហ្ស៊ីបក្នុងការស៊ុតបាល់បញ្ចូលទី ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕