×

អាហ្សង់ទីន ផ្លាស់ប្ដូរខ្សែប្រយុទ្ធ2នាក់សម្រាប់ World Cup ដោយសាររបួស

អាហ្សង់ទីន បានកោះហៅកីឡាករ Angel Correa និង Thiago Almada ជាអ្នកជំនួសខ្សែប្រយុទ្ធ Nicolas Gonzalez និង Joaquin Correa ដែលត្រូវបានដកចេញពីការប្រកួត FIFA World Cup Qatar 2022 ដោយសាររបួសកាលពីថ្ងៃព្រហស្បតិ៍។

សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន បានប្រកាសថា Gonzalez របស់ក្លិប Fiorentina បានរងរបួសសាច់ដុំក្នុងពេលហ្វឹកហាត់ ខណៈ Joaquin Correa របស់ Inter Milan មានរបួសមួយ ដែលមិនត្រូវបានបង្ហាញឡើយ។

Angel Correa វ័យ 27 ឆ្នាំ រកបាន 4 គ្រាប់ក្នុងការបង្ហាញខ្លួន 21 ប្រកួតសម្រាប់ក្លិប Atletico Madrid ក្នុងរដូវកាលនេះ។ គេបានរួមចំណែកជួយឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំ 2021 ។

រីឯ Almada វ័យ 21 ឆ្នាំ លេងនៅក្របខណ្ឌ Major League Soccer របស់អាមេរិក ជាមួយក្លិប Atlanta United ដែលគេបានស៊ុតបញ្ចូលទី 6 គ្រាប់ និងបញ្ជូន 12 ដង ក្នុងការបង្ហាញខ្លួន 29 ប្រកួត។

សូមជម្រាបថា ក្រុមទាំងអស់ មានពេល 24 ម៉ោងមុនការប្រកួតដំបូងរបស់ពួកគេ ដើម្បីធ្វើការផ្លាស់ប្ដូរកីឡាករ ប្រសិនបើមានរបួសកើតឡើង។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង