×

Ronaldo ថាគាត់នឹងចូលនិវត្តន៍ បើព័រទុយហ្គាល់ឈ្នះពានរង្វាន់ World Cup

Cristiano Ronaldo គូសបញ្ជាក់ថា គាត់គ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 40 ឆ្នាំ ហើយថែមទាំងបានអះអាងថា World Cup លើកនេះ ប្រហែលជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់ហើយ។

កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលនឹងមានអាយុ 38 ឆ្នាំនៅក្នុងខែកុម្ភៈខាងមុខ បានឈ្នះពានរង្វាន់ Ballon d’Or ចំនួន 5 ដង និងឈ្នះពានរង្វាន់ជាច្រើនជាមួយ Manchester United, Real Madrid, Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់។

ក្នុងផែនការចូលនិវត្តន៍ Ronaldo បានប្រាប់លោក Piers Morgan ក្នុងបទសម្ភាសមួយថា៖ “ខ្ញុំចង់លេងពីរ បីឆ្នាំទៀត។ ពីរ ឬបីឆ្នាំគឺគ្រប់គ្រាន់ហើយ។ ខ្ញុំចង់បញ្ចប់អាជីពនៅអាយុ 40 ឆ្នាំ។”

Ronaldo បន្តថា៖ “ប៉ុន្តែ ខ្ញុំមិនអាចទាយទុកបានទេ ។ ពេលខ្លះអ្នករៀបចំផែនការមួយសម្រាប់ជីវិតរបស់អ្នក។ ដូចដែលខ្ញុំធ្លាប់និយាយជាច្រើនដងមកហើយ ជីវិតគឺមានការបត់បែនតាមកាលៈទេសៈ។ អ្នកមិនដឹងទេថានឹងមានអ្វីកើតឡើង”។

ប៉ុន្តែនៅពេលត្រូវបានសួរថា បើសិនព័រទុយហ្គាល់ឈ្នះ World Cup តើគាត់នឹងចូលនិវត្តន៍ឬយ៉ាងណា Ronaldo ថា៖ “បាទ ខ្ញុំនឹងចូលនិវត្តន៍ 100%” ។

នៅប្រទេសកាតា Ronaldo នឹងបង្ហាញខ្លួននៅ World Cup ជាលើកទី 5 ក្នុងអាជីព ហើយគាត់មានទំនុកចិត្តលើឱកាសរបស់ព័រទុយហ្គាល់ក្នុងការបង្កើតកំណត់ត្រាក្នុងរដូវរងានេះ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង