បាល់ដែល Diego Maradona រុញចូលទីអង់គ្លេស ដែលស្គាល់ថា “ដៃព្រះ” នៅ World Cup ឆ្នាំ១៩៨៦ ត្រូវបានលក់ក្នុងតម្លៃជិត ២,៤ លានដុល្លារ ក្នុងការដេញថ្លៃមួយ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។
លោក Ali Bin Nasser អតីតមន្ត្រីការប្រកួតជនជាតិទុយណេស៊ី ដែលដឹកនាំការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ រវាងអាហ្សង់ទីន និងអង់គ្លេស នៅប្រទេសម៉ិកស៊ិក បានលក់បាល់ដែលមានអាយុកាល ៣៦ឆ្នាំ នៅក្នុងការដេញថ្លៃ Graham Budd ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងតម្លៃ ២លានផោន (២,៣៧លានដុល្លារ)។
លោក Bin Nasser បាននិយាយមុនពេលការដេញថ្លៃនេះថា គាត់មានអារម្មណ៍ថាវាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកវត្ថុនេះជាមួយពិភពលោក ហើយបានសង្ឃឹមថា អ្នកទិញនឹងដាក់បង្ហាញវាជាសាធារណៈ។
Maradona បានផ្ដល់ការនាំមុខដល់អាហ្សង់ទីន ដោយការរុញបាល់ផុតអ្នកចាំទីរបស់ក្រុមជម្រើសជាតិអង់គ្លេស Peter Shilton ដោយក្រោយមកគាត់និយាយថាវាប៉ះ “ក្បាលរបស់ Maradona បន្តិច និងប៉ះដៃរបស់ព្រះបន្តិច”។
វាត្រូវបានគេបោះឆ្នោតថា “Goal of the Century (គ្រាប់បាល់ប្រចាំសតវត្សរ៍)” នៅក្នុងការស្ទង់មតិរបស់ FIFA ឆ្នាំ 2002 ។
កាលពីខែឧសភាឆ្នាំមុន អាវលេខ 10 ដែល Maradona ពាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវបានលក់ក្នុងតម្លៃជាង ៩ លានអឺរ៉ូ ដែលជាកំណត់ត្រាពិភពលោកថ្មីមួយ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕