×

អង់គ្លេស នឹងតតាំងជាមួយក្រុមការពារដ៏រឹងមាំ អ៊ីរ៉ង់ ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CNC យប់នេះ

យុទ្ធនាការទៅកាន់ជើងឯកពានរង្វាន់ World Cup របស់ក្រុមអង់គ្លេស នឹងចាប់ផ្ដើមនៅយប់នេះ ដោយប្រកួតទល់នឹងក្រុមអ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់ការទង្ទឹងរង់ចាំរយៈពេល 56 ឆ្នាំដើម្បីគ្រងតំណែងជើងឯកព្រឹត្តិការណ៍នេះជាលើកទីពីរសម្រាប់ពួកគេ។

ការប្រកួតដំបូងក្នុងពូល B នៅថ្ងៃទីពីរនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលធ្វើឡើងនៅកីឡដ្ឋាន Khalifa ក្នុងទីក្រុង Ar-Rayyan ប្រទេសកាតា នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ នៅថ្ងៃចន្ទ ទី 21 ខែវិច្ឆិកា ចាប់ពីម៉ោង7:30 នាទីយប់តទៅ។

ក្រុមអង់គ្លេស នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយនឹងក្រុមអ៊ីរ៉ង់ នៃទ្វីបអាស៊ី ដែលមិនអាចមើលស្រាលបានឡើយ ជាពិសេសក្រុមតោអង់គ្លេស មានប្រវត្តិចាប់ផ្ដើមពុំសូវបានល្អទេក្នុងព្រឹត្តិការណ៍មួយចំនួនកន្លងទៅ។

មុនពេលស៊ុតបញ្ចូលទី 3 គ្រាប់ទៅលើក្រុមអាល្លឺម៉ង់ កាលពីខែកញ្ញា ក្នុងការប្រកួត Nations League ដែលបញ្ចប់ទៅដោយលទ្ធផល 3-3 អង់គ្លេសបានឆ្លងកាត់ 5 ប្រកួតដោយគ្មានគ្រាប់បាល់។ ដោយឡែក អ៊ីរ៉ង់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Carlos Queiroz មិនមែនជាក្រុមដែលក្រុមដទៃងាយនៅក្នុងការស៊ុតបំប៉ោងសំណាញ់ទីរបស់ពួកគេបានឡើយ។ នៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួន 16 ប្រកួតកន្លងទៅ អ៊ីរ៉ង់បានរក្សា Clean Sheet រហូតដល់ទៅចំនួន 10 ដងឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង