×

សេណេហ្គាល់ កោះហៅខ្សែការពារមកជំនួសខ្សែប្រយុទ្ធ Sadio Mane

ខ្សែការពារ Moussa Ndiaye របស់ក្លិប Anderlecht ត្រូវបានកោះហៅចូលទៅក្នុងក្រុមជម្រើសជាតិសេណេហ្គាល់ នៅមុនការប្រកួតដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

ខ្សែការពារស្លាបឆ្វេង វ័យ 20 ឆ្នាំរូបនេះ ត្រូវបានកោះហៅមកជំនួសកន្លែងរបស់ Sadio Mane បន្ទាប់ពីតារាឆ្នើមរូបនេះ នឹងខកខានការប្រកួត World Cup នៅប្រទេសកាតា ដោយសាររបួស។

Ndiaye គឺជាផ្នែកមួយនៃក្រុមអាយុក្រោម 20 ឆ្នាំ និងអាយុក្រោម 23 ឆ្នាំរបស់ប្រទេសសេណេហ្គាល់។ ការនាំយកកីឡាកររូបនេះមកបន្ថែម ត្រូវបានគេយល់ថា សេណេហ្គាល់កំពុងពង្រឹងតំបន់ការពារ ប្រសិនបើពួកគេមានកីឡាកររបួសផ្សេងទៀត។

សេណេហ្គាល់ នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេ ដោយប្រកួតជាមួយក្រុមហុល្លង់ ដែលជាការប្រកួតទីពីរក្នុងពូល A ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង