ក្រុមសហរដ្ឋអាមេរិក នឹងត្រូវជួប ជាមួយក្រុមវែលស៍ ក្នុងការប្រកួតពូល B នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Ahmed Bin Ali ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់ នៅលើបញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអាធ្រាត្រយប់នេះតទៅ។
គ្មានពូលណានៅ World Cup 2022 ក្រៅពីពូល B ដែលមានក្រុមទាំង 4 ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 20 របស់ពិភពលោកទេ។ ក្រុមអង់គ្លេសលេខ 5 អ៊ីរ៉ង់លេខ 20 សហរដ្ឋអាមេរិកលេខ16 និងវែលស៍លេខ 19 ។ អាមេរិក ត្រៀមខ្លួនជាស្រេចដើម្បីជួប វែលស៍ ជាលើកទីពីរ ក្រោយការប្រកួតមិត្តភាពកាលពីឆ្នាំ 2020 ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ។
សហរដ្ឋអាមេរិកដែលមានទាំងកម្លាំង និងការលេង High Press បានល្អ គឺជាគុណសម្បត្តិរបស់ពួកគេ ប៉ុន្តែក្រុមនេះ ក៏មានចំណុចខ្សោយក្នុងការស្វែងរកចន្លោះដើម្បីទម្លុះខ្សែការពាររបស់គូប្រកួតផងដែរ។
ក្រុមវែលស៍ ដែលដឹកនាំដោយលោក Rob Page លេងការពារកណ្ដាល 3 ។ ពួកគេក្រុមដែលមានភាគរយគ្រប់គ្រងបាល់ទាបបំផុតនៅក្នុងវគ្គជម្រុះ World Cup នៅទ្វីបអឺរ៉ុប ប៉ុន្តែល្បឿនរបស់កីឡាករ Dan James និង Gareth Bale អាចបង្កគ្រោះថ្នាក់ដល់ខ្សែការពាររបស់អាមេរិកបាន។
តើក្រុមណានឹងដណ្ដើមបាន 3 ពិន្ទុ? បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអាធ្រាត្រយប់នេះតទៅ៕