អង់គ្លេស បានចាប់ផ្តើមការប្រកួត FIFA World Cup Qatar 2022 របស់ពួកគេ ជាមួយនឹងជ័យជម្នះ 6-2 លើ អ៊ីរ៉ង់ ក្នុងពូល B កាលពីយប់មិញ។
Jack Grealish ត្រូវបានប្ដូរចូលពីកៅអីបម្រុងនៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Khalifa ក្នុងទីក្រុងដូហា ប្រទេសកាតា ហើយជាអ្នករកគ្រាប់បាល់ទី 6 និងចុងក្រោយរបស់អង់គ្លេស។
បន្ទាប់ពីរកបានគ្រាប់បាល់ ខ្សែបម្រើ Manchester City បានអបអរជាមួយនឹងក្បាច់ទឹករលក ដើម្បីសម្រេចការសន្យាជាមួយអ្នកគាំទ្រវ័យក្មេងម្នាក់ ឈ្មោះ Finlay ដែលមានជំងឺពិការខួរក្បាល។ Finlay បានសរសេរសំបុត្រជូន Grealish នៅដើមរដូវកាលនេះ បន្ទាប់ពីប្អូនស្រីរបស់កីឡាករ Grealish ឈ្មោះ Hollie ក៏មានពិការខួរក្បាលផងដែរ។
គ្រាប់បាល់របស់ អង់គ្លេស ធ្វើបានដោយកីឡាករ៖ Jude Bellingham នាទី 35; Bukayo Saka នាទី 43 និង នាទី 62; Raheem Sterling នាទី 45+1; Marcus Rashford នាទី 71; Jack Grealish នាទី 89។
ចំណែក អ៊ីរ៉ង់រកគ្រាប់បាល់បញ្ជូលទីបានដោយកីឡាករ៖ Mehdi Taremi នាទី 65 និង នាទី 90+13 (បាល់ប៉េណាល់ទី)។
លទ្ធផលនេះ ធ្វើឱ្យអង់គ្លេស បានឈរនៅលេខ 1 ក្នុងពូល B ជាមួយនឹង វែលស៍ និងអាមេរិក ដែលបានប្រកួតស្មើគ្នា ឈរនៅលេខ 2 និងលេខ 3 ។ ដោយឡែក អ៊ីរ៉ង់ដែលមានសូន្យពិន្ទុ ឈរលេខ 4 ៕
ទស្សនាវីដេអូ Highlight នៅខាងក្រោម៖