×

គំរូលក្ខណៈ 3D ជាជំហានដំបូងនៃអនាគត ADE STADIUM ជាទីលានស្តង់ដា AFC ដំបូងបង្អស់នៅខេត្តរតនគិរី

ក្លឹបបាល់ទាត់អធិរាជដំរីឦសានបានថ្លែងថា៖ យើងខ្ញុំគ្រួសារបាល់ទាត់ អធិរាជដំរីឦសាន មានកិត្តិយសបង្ហាញជូនប្រិយមិត្តនូវគំរូលក្ខណៈ 3D ជាជំហានដំបូង នៃអនាគតទីលានបាល់ទាត់ក្លិបរបស់យើង ADE STADIUM ជាទីលានស្តង់ដា AFC ដំបូងបង្អស់នៅខេត្តរតនគិរី

និងសង្ឃឹមយ៉ាងមុះមត់ដល់អ្នកគាំទ្រវិស័យបាល់ទាត់ខេត្តរតនគិរីយើងពេញចិត្ត និងមានមោទនភាព ព្រមទាំងអាចរួមចំណែកទាំងអស់គ្នាក្នុងការឧបត្ថម្ភគាំទ្រ និងចូលរួមជាដៃគូរនៅពេលយើងចាប់ផ្ដើមគំរោងសាងសង់ សង្ឃឹមថាអ្វីៗ និងឆាប់ល្អប្រសើរឡើងវិញ។

សូមគោរពវិធានការ ៣ការពារ និង ៣កុំ ដើម្បីកាត់ផ្ដាច់ចរន្ដឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រលាញ់របស់យើងទាំងអស់គ្នា។

ប្រភព ៖ ក្លឹបបាល់ទាត់អធិរាជដំរីឦសាន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង